ព័ត៌មានអន្ដរជាតិ
Elon Musk អបអរការបង្កើតគណបក្សថ្មី ចំថ្ងៃតែមួយ ដែលលោកត្រាំចេញច្បាប់ដ៏ចម្រូងចម្រាស
លោក Elon Musk បានប្រកាសពីការបង្កើតគណបក្សថ្មីដែលមានឈ្មោះថា America Party បន្ទាប់ពីលទ្ធផលនៃការស្ទង់មតិតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រ ចំថ្ងៃតែមួយដែលប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ស្តីពីច្បាប់កាត់បន្ថយពន្ធទ្រង់ទ្រាយធំ។

នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិករូបនេះបានអំពាវនាវឲ្យមនុស្សឆ្លើយបាទឬទេចំពោះសំណួររបស់គាត់ថា «តើយើងគួរបង្កើតគណបក្សអាមេរិកទេ»? លោកបានកត់សម្គាល់ថា ទិវាឯករាជ្យគឺជាពេលដ៏ល្អបំផុត ដើម្បីសួរថា តើពួកគេចង់បានឯករាជ្យពីប្រព័ន្ធគណបក្សពីរដែលអ្នកខ្លះនិយាយថាជា «ប្រព័ន្ធឯកបក្ស»។
ការស្ទង់មតិបានទទួលការឆ្លើយតបជាង ១.២៤លាន មុនពេលវាត្រូវបានបិទ។ លទ្ធផលបង្ហាញថាប្រហែល ៦៥ ភាគរយនៃអ្នកឆ្លើយតបពេញចិត្តនឹងគំនិតនេះ។
លោក Musk បានប្រកាសនៅក្នុងមុខតំណែងរបស់គាត់ នៅថ្ងៃអាទិត្យនេះថា ថ្ងៃនេះគណបក្សអាមេរិចត្រូវបានបង្កើតឡើងមកហើយ ។
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃគណបក្សថ្មីនៅតែមិនទាន់ដឹងនៅឡើយ ប៉ុន្តែការផ្លាស់ប្តូររបស់គាត់ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដាក់សម្ពាធលើលោកត្រាំ និងគណបក្សសាធារណរដ្ឋរបស់គាត់ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំក្រោយ។
លោក Musk បានដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលរហូតដល់ចុងខែឧសភា ហើយបានធ្វើការដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។ លោកបានរិះគន់ច្បាប់ថ្មីនេះ ដោយនិយាយថា វានឹងបង្កើនឱនភាពសារពើពន្ធរបស់អាមេរិកយ៉ាងខ្លាំង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រាំចេញក្រឹត្យប្រធានាធិបតីដាក់ឲ្យប្រើច្បាប់ថវិកាថ្មីដ៏ចម្រូងចម្រាសបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


