Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម បន្តអនុញ្ញាតឲ្យ​នាំចូលត្រី៤​ប្រភេទពីវៀត​ណាម​ឡើង​វិញ​

បានផុស

នៅ

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេច​ផ្អាក​ការនាំចូលជាបណ្ដោះអាសន្នប្រភេទត្រីមួយចំនួន ដែលវារីវប្បករកម្ពុជាផលិត​បាន​ច្រើន​ ដើម្បីដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលវារីវប្បកម្ម និងជំរុញការផលិតក្នុងស្រុកឲ្យបានខ្លាំងក្លាដើម្បីឈានទៅរកការនាំចេញនៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ មួយខែក្រោយមក នៅថ្ងៃ៨ ខែកុម្ភៈ ក្រសួងបានចេញសេចក្ដីប្រកាសព័ត៌មានអនុញ្ញាតិឱ្យនាំចូលផលិតផលជលផលឡើងវិញ ជាពិសេសត្រីចំនួន៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្ដោ តាមតម្រូវការជាក់ស្ដែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

តាមសេចក្ដីប្រកាសព័ត៌មានចុងក្រោយ ក្រសួងកសិកម្មនឹងបន្តពិគ្រោះយោបល់ជាមួយសមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញនាំចូលផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាងនិងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។

តាមរយៈយន្តការជំរុញវារីវប្បកម្មកម្ពុជា ក្រសួងកសិកម្ម សហការជាមួយក្រសួងពាក់ព័ន្ធនឹងបន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករកម្ពុជា ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាន៍ថា ការនាំចូលត្រីចូលមកកម្ពុជាឆ្នាំ២០២០ពីប្រទេសជិតខាងមានចំនួន ១៧,០០០ តោន។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២០របស់ក្រសួងកសិកម្ម ការចិញ្ចឹមត្រី និងបង្គារអនុវត្តបានជាង៤សែនតោននៅឆ្នាំ២០២០ ដែលមានការកើនឡើងជិត១សែនតោន បើប្រៀបធៀប​ទៅនឹងឆ្នាំ២០១៩៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២២ នាទីutes មុន

កសិករខ្មែរឈានទៅរកកសិកម្មប្រកបដោយនិរន្តរភាពជាមួយការដាំដំណាំគម្របដីក្រោមការគាំទ្រពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងអង្គការ CIRD

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមមន្ត្រីនគរបាលចរាចរណ៍ដែលទារលុយពីបុរសឥណ្ឌូនេស៊ី ត្រូវបានហៅ​មកសួរនាំ និងរង់ចាំការសម្រេចពីលោកស្នងការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តម្លៃតែម៉ាចឆា​រំពឹងហក់ឡើង ដោយកម្ដៅនៅជប៉ុនធ្វើឱ្យប៉ះពាល់ទិន្នផលស្លឹកតែ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការខេត្ត បដិសេធចំពោះផេកហ្វេសប៊ុកមួយចុះផ្សាយខុសការពិតថា ភាគីវៀតណាមរំកិលបង្គោលព្រំដែនកម្ពុជាក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី-រតនគិរី

សេដ្ឋកិច្ច១ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ឱ្យរោងចក្រទឹកស្អាត​ខេត្តកំពង់ស្ពឺ បន្តធ្វើទំនើបកម្មប្រតិបត្តិការបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម