ព័ត៌មានអន្ដរជាតិ
អ្នកស្រុកគេងមិនលក់ បក់មិនល្ហើយ ខណៈ រញ្ជួយដីជាង៩០០ដងអង្រួនកោះ Tokara ប្រទេសជប៉ុន
ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ការរញ្ជួយដីតូចៗជាង ៩០០ ដងបានវាយប្រហារប្រជុំកោះ Tokara ដែលជាក្រុមកោះដាច់ស្រយាលនៅភាគខាងត្បូងប្រទេសជប៉ុន ធ្វើឱ្យអ្នកស្រុកគេងមិនលក់ បក់មិនល្ហើយ ព្រោះព្រួយបារម្ភនិងត្រៀមជម្លៀសខ្លួនចេញជានិច្ច។

ការរញ្ជួយនេះបានចាប់ផ្តើមតាំងនៅថ្ងៃទី២១ខែមិថុនាមកម៉្លេះ មានទាំងការរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ។ មិនមានការបំផ្លិចបំផ្លាញធំណាមួយត្រូវបានគេរាយការណ៍ទេ ហើយក៏មិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះដែរ ប៉ុន្តែប្រជាជននៅលើកោះនេះត្រូវបានប្រាប់ឱ្យត្រៀមខ្លួនដើម្បីជម្លៀសចេញជានិច្ចពេលមានរញ្ជួយដីធ្ងន់ធ្ងរ។
អ្នកស្រុកនិយាយថា ពួកគេគេងមិនលក់ស្រួល ហើយមានអារម្មណ៍ថាដីមានចលនាជានិច្ច។ អ្នកខ្លះនិយាយថាពួកគេឮសំឡេងសមុទ្រចម្លែកមុនការរញ្ជួយដីថែមទៀត។ កោះ Tokara ជាជម្រករបស់មនុស្សប្រហែល ៧០០ នាក់ ដោយកន្លែងខ្លះមិនមានមន្ទីរពេទ្យទេ មន្ទីពេទ្យដែលនៅជិតបំផុតគឺត្រូវជិះស្រឡាងយ៉ាងហោចណាស់ ៦ម៉ោង។
នៅពេលនេះផ្ទះសំណាក់ខ្លះបានឈប់ទទួលភ្ញៀវទេសចរ ហើយអាចប្រើជាជម្រកសម្រាប់ពេលមានការជម្លៀសចេញ។ អាជ្ញាធរក៏បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយកុំធ្វើការផ្សព្វផ្សាយព័ត៌មានរំខានអ្នកស្រុកខ្លាំងពេក ព្រោះពួកគេកំពុងមានភាពតានតឹងស្រាប់ហើយ។
ទន្ទឹមនឹងនេះ ប្រជាជននៅទូទាំងប្រទេសជប៉ុនមានការព្រួយបារម្ភដោយសារតែមានការព្យាករថា ការរញ្ជួយដីដ៏ធំមួយអាចនឹងកើតឡើងនៅថ្ងៃទី៥ ខែកក្កដាខាងមុខ។ ប្រទេសជប៉ុនជារឿយៗមានរញ្ជួយដីតិចតួច ប៉ុន្តែអ្នកជំនាញបានព្រមានជាច្រើនឆ្នាំទៅមុខអាចមានការរញ្ជួយដីដ៏ធំមួយអាចបណ្តាលឱ្យមានការខូចខាតដ៏ធំ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


