ព័ត៌មានជាតិ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់ករណីលាឈប់របស់លោកស៊ីថេង ខណៈខ្ទង់ចំណាយលើចំណីសត្វអស់ ១៥០០០ដុល្លារ ក្នុង១ខែ
ក្រោយផ្ទុះការវែកញែកទាក់ទងនឹងការលាឈប់របស់លោក ទ្រី សុីថេង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅរសៀលថ្ងៃទី០៣ មិថុនានេះ បានចេញមកបញ្ជាក់ថា លោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ដោយលាឈប់ពីការងារចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ តទៅ។ គាត់មិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។

បើតាមការបញ្ជាក់ លោក ទ្រី ស៊ីថេង មិនមែនជាអ្នកមើលថែឡាក់គីតែម្នាក់ឯងនោះទេ។ ការពាក់ព័ន្ធរបស់លោកចំពោះឡាក់គី មួយរយៈពេលចុងក្រោយនេះ គឺក្នុងគោលបំណងដើម្បីថតជាវីដេអូដើម្បីផ្សព្វផ្សាយ។ ឯការផ្តល់ចំណីដល់ឡាក់គី ការថែទាំ និងការដាក់ឱ្យឡាក់គីលេង គឺក្រុមការងារផ្នែកថែទាំសត្វបានផ្តល់ និងបន្តផ្តល់ក្រោមការមើលថែតាមបែបវេជ្ជសាស្ត្រជាប្រចាំ។
ទន្ទឹមនឹងការលើកឡើងខាងលើនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏បង្ហាញការសោកស្តាយផងដែរ ដែលឡាក់គី ត្រូវគេយកចេញពីទ្រុង ដើម្បីថតផ្សព្វផ្សាយជាវីដេអូ បង្ហោះចូលក្នុងបណ្តាញសង្គមជាលក្ខណៈផ្ទាល់ខ្លួន ដោយមិនគិតពី សុខុមាលភាពរបស់ឡាក់គី។
ប្រភពដដែលអះអាងដែរថា នៅសួនសត្វភ្នំតាម៉ៅ ការផ្តល់ចំណីនិងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់និងថែទាំជាប្រចាំតាមធម្មតា។ ឯការផ្តត់ផ្គង់ចំណី អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺចំណាយប្រាក់ជាង ១៥,០០០ ដុល្លារសហរដ្ឋអាមេរិករៀងរាល់ខែ សម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ។ ខណៈអង្គការនេះ មានការប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការ ជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គួរជម្រាបថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ បង្កើតឡើងដោយកញ្ញាបណ្ឌិត Suwanna Gauntlett ក្នុងគោលបំណងចុះការពារព្រៃឈើនិងសត្វព្រៃដោយផ្ទាល់ តាមរយៈកម្មវិធីអភិរក្សបែបជឿនលឿន។
អង្គការនេះផ្តល់ជំនួយផ្នែកបច្ចេកទេស និងគំនិតស៊ីជម្រៅដល់បណ្តារដ្ឋាភិបាល និងខិតខំបង្កើតឱ្យមានការឯកភាពរួម ពីភាគីពាក់ព័ន្ធក្នុងការរកបាននូវដំណោះស្រាយចំពោះការគំរាមកំហែងដល់បរិស្ថានជាច្រើនករណី រួមទាំងការជួញដូរសត្វព ការធ្វើសម្បទានដីសេដ្ឋកិច្ចសម្រាប់ចម្ការកសិឧស្សាហកម្ម និងការជីកយករ៉ែ និងការទន្ទ្រានចាប់យកដីពពីសំណាក់សហគមន៍មូលដ្ឋាន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


