ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ
ពេលនេះប្រទេសថៃ កំពុងត្រៀមពិភាក្សាជាមួយក្រុមហ៊ុន Google ដើម្បីស្នើឲ្យប្តូរខ្សែបន្ទាត់ព្រំដែនឲ្យដូចទៅនឹងផែនទីខ្នាត១:៥០ ០០០ ដូច្នេះទើបប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងដីរបស់ខ្លួនវិញ។

ព័ត៌មាននេះត្រូវបានផ្សាយដោយទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ ហើយវាកើតឡើងបន្ទាប់ពីពលរដ្ឋថៃមួយចំនួន ក្តៅស្លឹកត្រចៀក ក្រោយឃើញ Google Map លាតត្រដាងការពិតដែលដៅទីតាំងប្រាសាទតាមាន់ធំនៅក្នុងទឹកដីនៃប្រទេសកម្ពុជា។
ជុំវិញរឿងនេះ ថៃហាក់ខឹង Google ហើយចោទថា ការដៅទីតាំងប្រាសាទតាមាន់ធំនៅក្នុងដីខ្មែ កំពុងបង្កើតបានជាព័ស្តុងតាងបំភ្លៃការពិត ធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរ យល់ច្រឡំ។
ដូច្នេះក្រុមការងារថៃ នឹងរៀបចំដើម្បីជួបជាមួយក្រុមហ៊ុន Google ហើយបង្ហាញផែនទីលេខ L7018 ខ្នាត ១:៥០ ០០០ នេះ ដែលបណ្តាភ្នាក់ងាររដ្ឋាភិបាលថៃទាំងឡាយ កំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។

មុននេះ អ្នកនាំពាក្យកងទ័ពថៃឧត្តមសេនីយ៍ទោ Winthai Suvaree បានចេញមុខបោះពាក្យថា Google មិនមែនជាអ្នកសម្រេចលើតំបន់ជម្លោះនោះទេ ហើយកងទ័ពថៃ គ្មានកាតព្វកិច្ចផ្លូវច្បាប់ត្រូវធ្វើតាមការសម្រេចចិត្តរបស់ Google ឡើយ។
លើសពីនេះថៃថែមទាំងចោទ Google Earth និង Google Maps ទៀតថា គ្មានភាពត្រឹមត្រូវ ហើយទិន្នន័យរបស់ពួកគេមិនមានភាពស្របច្បាប់ទាំងកម្រិតជាតិនិងអន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


