សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ឱ្យរោងចក្រទឹកស្អាតខេត្តកំពង់ស្ពឺ បន្តធ្វើទំនើបកម្មប្រតិបត្តិការបន្ថែម
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានណែនាំឱ្យរោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ បន្តធ្វើទំនើបកម្មប្រតិបត្តិការរបស់ខ្លួន និងបង្កើនប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងដំណើរទស្សនកិច្ចរោងចក្រផលិតទុយោទឹក TCU និងរោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរដល់ក្រុមហ៊ុន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការវិនិយោគផ្សេងៗទៀត រួមទាំងក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ការគ្រប់គ្រងសំរាម និងវិស័យបដិសណ្ឋារកិច្ច។
រោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ ក៏ជារោងចក្រមួយដែលផ្គត់ផ្គង់ទឹកស្អាតដល់រោងចក្រសហគ្រាសឧស្សាហកម្ម និងតំបន់លំនៅដ្ឋាន ក្នុងតំបន់ប្រតិបត្តិការចំនួន ៣ នៃខេត្តកំពង់ស្ពឺ ដែលជាខេត្តមានរោងចក្រធុនធំជាង ៤០០ មូលដ្ឋាន អាស្រ័យហេតុនេះហើយ ក្រុមហ៊ុន គួរតែបន្តកែលម្អប្រតិបត្តិការជាបន្តបន្ទាប់។
លោករដ្ឋមន្ត្រី បានលើកឡើងថា ទឹកស្អាតជាសេវាសង្គមចាំបាច់ដែលមានផលប៉ះពាល់ផ្ទាល់ដល់សុខភាពសាធារណៈដោយមិនត្រូវស្កប់ស្កល់ជាមួយនឹងប្រតិបត្តិការបច្ចុប្បន្ន។
បច្ចេកវិទ្យាវិវត្តលឿនណាស់ ប្រតិបត្តិករនៅក្នុងប្រទេសមួយចំនួនប្រើ AI ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ គ្រប់គ្រងសម្ពាធទឹក និងចេញវិក្កយបត្រជាដើម ខណៈក្រុមហ៊ុនក៏ត្រូវបន្តធ្វើទំនើបកម្មប្រតិបត្តិការរបស់ខ្លួន និងស្វែងរកវិធីបង្កើនប្រសិទ្ធភាពបន្ថែម។

លោករដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនពង្រីកសេវាឱ្យបាន១០០% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន ដោយផ្តល់សេវាសម្រាប់ទាំងតំបន់ប្រជុំជន និងតំបន់មិនសូវមានប្រជាជនរស់នៅ ព្រមទាំងពិចារណាតម្រូវការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួនដើម្បីកែទម្រង់វិស័យទឹកស្អាត។
ក្រសួងបានបង្កើតក្រុមការងារត្រួតពិនិត្យបច្ចេកទេស ដើម្បីចុះវាយតម្លៃសមត្ថភាពប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស ហើយថ្មីៗនេះ បានចេញសេចក្តីណែនាំឱ្យប្រតិបត្តិករផ្ញើរបាយការណ៍ប្រតិបត្តិការពេញលេញ និងផែនការវិនិយោគរយៈពេលមធ្យម មកក្រសួង ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឯកជនប្រកបដោយការទទួលខុសត្រូវ និងជំរុញវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.១៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


