ព័ត៌មានជាតិ
សម្ដេចតេជោ៖«ស្តូបមិត្តភាពកម្ពុជា-វៀតណាម»បង្ហាញពីការជួយគ្នាទៅវិញមក,វៀតណាមគ្រោងសង់ស្តូបនេះលើដីខ្លួនដែរ
អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម និងជាអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ហ្វៀន តិន គឿង ជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា វៀតណាមគ្រោងសាងសង់«ស្តូបមិត្តភាពកម្ពុជា-វៀតណាម» នៅលើទឹកដីរបស់ខ្លួន។ លោក ហ្វៀន តិនគឿង លើកឡើងដូច្នេះក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាព្រឹកថ្ងៃទី០៤ ខែមិថុនា នេះ។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ឱ្យដឹងថា នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន គឺលោក ហ្វៀន តិន គឿង លើកឡើងថា វៀតណាមនឹងសាងសង់«ស្តូបមិត្តភាពកម្ពុជា-វៀតណាម» នៅក្នុងសារមន្ទីរនៃប្រទេសវៀតណាម ដើម្បីបង្ហាញទៅកាន់មតិជាតិ និងអន្តរជាតិ ឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងដ៏ស្អិតរមួត រវាងកម្ពុជា និងវៀតណាមនៅគ្រប់កាលទេស។ ជាពិសេសកងទ័ពប្រទេសទាំងពីរ ដែលរួមគ្នាងើបចេញពីរបបអាណានិគមនាពេលកន្លងមក។

តាមលោក ជា ធីរិទ្ធ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ត្រឡប់ទៅវិញថា «ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម» គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចផ្ទាល់។ ដោយសារតែកម្ពុជា បានសាងសង់ស្តូបនេះនៅលើដីកម្ពុជារួចហើយ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន កាលពីមុនឆ្នាំ២០១៩ បានស្នើទៅកាន់ភាគីវៀតណាម ឱ្យសង់ស្តូបនេះ នៅលើដីវៀតណាមដែរ ដើម្បីបង្ហាញអំពីការដឹងគុណគ្នាទៅវិញទៅមក ពីព្រោះថាកម្ពុជា វៀតណាម ធ្លាប់បានជួយគ្នាទៅវិញទៅមក ដែលកម្ពុជា បានជួយវៀតណាម ហើយវៀតណាមបានជួយកម្ពុជាវិញផងដែរ។

អ្នកនាំពាក្យព្រឹទ្ធសភា ស្រង់សម្ដីរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងជំនួបជាមួយលោក ហ្វៀន តិនគឿង ប្រាប់ក្រុមយកព័ត៌មានដូច្នេះ៖« នៅកម្ពុជាមានស្តូបមិត្តភាពកម្ពុជាវៀតណាម ហើយនៅវៀតណាមក៏ត្រូវតែមានស្តូបមិត្តភាពកម្ពុជា-វៀតណាម ដូចគ្នាដែរ។»៕

-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


