ព័ត៌មានជាតិ
ទេសាភិបាលធនាគារជាតិនៃកម្ពុជាត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ជាទេសាភិបាលធនាគារកណ្តាលកម្រិត A ខ្ពស់បំផុត ក្នុងចំណោមទេសាភិបាលនៅអាស៊ី អាមេរិក និងអឺរ៉ុប
ទស្សនាវដ្តីអន្តរជាតិ Global Finance បានផ្តល់ចំណាត់ថ្នាក់ជាទេសាភិបាលធនាគារកណ្តាលកម្រិត A ខ្ពស់បំផុតដល់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) ក្នុងចំណោមទេសាភិបាលនៅអាស៊ី អាមេរិក និងអឺរ៉ុបលើស្នាដៃដែលខ្លួនបានអភិវឌ្ឍន៍លើវិស័យហិរញ្ញវត្ថុឱ្យមានភាពរីកចម្រើនប្រកបដោយបរិយាប័ណ្នតាមរយៈការចាប់យកការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ការគ្រប់គ្រងស្ថេរភាពថ្លៃ អត្រាអតិផរណា និងអត្រាប្តូរប្រាក់។

យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ Global Finance អំពីការចេញនូវរបាយការណ៍ធនាគារកណ្តាលប្រចាំឆ្នាំដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ខែសីហា ក្នុងចំណោមទេសាភិបាលចំនួន២៥រូបមកពីតំបន់អាស៊ី អាមេរិក និងអឺរ៉ុប លោកស្រីបណ្ឌិតទេសាភិបាល ជា សិរី ត្រូវបានផ្តល់ចំណាត់ថ្នាក់កម្រិត A ដែលបង្ហាញអំពីស្នាដៃដែលលោកស្រីបណ្ឌិតទេសាភិបាលសម្រេចបានដូចជាការគ្រប់គ្រងបាននូវអត្រាអតិផរណា ការចូលរួមសម្រេចបាននូវកំណើនសេដ្ឋកិច្ច ស្ថេរភាបរូបិយវត្ថុ និងការគ្រប់គ្រងស្ថេរភាពអត្រាប្តូរប្រាក់។
«ធនាគារកណ្តាលបានពុះពារប្រឆាំងនឹងអតិផរណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកាន់អាវុធចម្បងរបស់ពួកគេតតាំងនឹងការកើនឡើងអត្រាការប្រាក់ខ្ពស់។ ឥឡូវនេះ បណ្តាប្រទេសជុំវិញពិភពលោកកំពុងមើលឃើញលទ្ធផលជាក់ស្តែងនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយសារអតិផរណាបានធ្លាក់ចុះយ៉ាងខ្លាំង។ ការផ្តល់កិត្តិយសដល់អ្នកដឹកនាំធនាគារទាំងនោះ តាមរយៈភាពជាអ្នកដឹកនាំឆ្នើម ការច្នៃប្រឌិត និងភាពអត់ធ្មត់របស់ពួកគេផងដែរ»។ នេះបើយោងតាមការលើកឡើងរបស់លោក Joseph Giarraputo ស្ថាបនិកនិងជានាយកGlobal Finance។

លោកស្រីបណ្ឌិត ជា សិរី ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាតាមរយៈព្រះរាជក្រឹត្យនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ តែងតាំងទៅជាទេសាភិបាលធនាគារជាតិនៃកម្ពុជា បន្ទាប់ពីខ្លួនបានបម្រើការងារនៅ NBC រយៈពេលជាង ១ ទសវត្សរ៍ ដោយលោកស្រីបានលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងន័យលើកកម្ពស់ឯករាជភាពជាតិលើគោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុ។
លោកស្រីបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃការទូទាត់លក់រាយឱ្យកាន់តែទំនើប ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសែស្វិចថ្នាក់ជាតិ សម្រាប់ប្រតិបត្តិការកាត និងប្រព័ន្ធទូទាត់រហ័សដែលជាការផ្ទេរប្រាក់តាមពេលវេលាជាក់ស្តែងពីគណនីធនាគារមួយទៅគណនីធនាគារមួយផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើនេះលោកស្រីក៏បានដាក់ឱ្យដំណើការប្រព័ន្ធទូទត់បាគងផងដែរ។

អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២២ ខែសីហាថា ការទទួលបាននូវការផ្តល់កិត្តិយសពីស្ថាប័នអន្តរជាតិនេះឆ្លុះបញ្ចាំងអំពីស្នាដៃរបស់លោកស្រីបណ្ឌិតទេសាភិបាលដែលមានវិជ្ជាជីវៈខ្ពស់ និងជំនាញភាពជាអ្នកដឹកនាំរបស់លោកស្រីសម្រាប់ឧស្សាហកម្មមួយនេះ ជាច្រើនច្រើនឆ្នាំមកហើយ។
លោកបញ្ជាក់ថា៖ «លោកជំទាវ ជា សិរី កំពុងជំរុញការអភិវឌ្ឍវិស័យនេះ ជាពិសេសការសម្រេចបាននូវសមិទ្ធផលរបស់លោកជំទាវលើការអភិវឌ្ឍ Fintech សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ ក៏ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ អ្វីដែលជាសមិទ្ធផលសំខាន់ក្រោមការដឹកនាំរបស់លោកជំទាវគឺការអភិវឌ្ឍប្រព័ន្ធបាគង ដែលចូលរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍការទូទាត់តាមប្រព័ន្ធឌីជីថល»៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


