សេដ្ឋកិច្ច
ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរជាង ៣៥០០ នាក់ ក្នុងមួយថ្ងៃ
មន្ទីទេសចរខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ភ្ញៀវទេសចរចអន្តរជាតិបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរប្រមាណចន្លោះពី ៣៥០០-៣៨០០ នាក់ ក្នុងមួយថ្ងៃ។

លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៏ទេសចរអង្គរប្រាប់កម្ពុជាថ្មីថា ភ្ញៀវទេសចរនៅឆ្នាំនេះ មានការកើនឡើងច្រើនតែនៅក្នុងខែ ១១ មគ្គុទេសក៏ទេសចរមមាញឹកច្រើន និងការកក់បន្ទប់ ផ្ទះសំណាក់ សណ្ឋាគារនៅខេត្តសៀមរាបមានកំណើនខ្ពស់ក្នុងខែវិច្ឆិកានេះ។
យោងតាមគ្រឹះស្ថានអង្គរ គិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួនជាង ៧៧ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរគិតជាទឹកប្រាក់ប្រមាណជិត ៣៦ លានដុល្លារ កើនឡើង ២៩,០៧ % ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ (មករា-កញ្ញា) កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៤,៨០ លាននាក់ កើនឡើង ២២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៩២ លាននាក់៕

អត្ថបទ ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន