សេដ្ឋកិច្ច
សិប្បកម្មក្នុងខេត្តសៀមរាបមួយ ផលិតប្រភេទអាហារក្រៀម នាំចេញទៅក្រៅប្រទេស
សិប្បកម្មខ្នាតតូចមួយ ស្ថិតនៅខេត្តសៀមរាប ទិញត្រីធម្មជាតិ និងត្រីតាមកសិដ្ឋាន ផលិតចេញជាអាហារក្រៀម និងត្រីងៀត ចេញទៅលក់ដល់អូស្រ្ដាលី និងគ្រោងនាំចេញទៅអាមេរិកនាពេលខាងមុខនេះ។

អ្នកនាង ហៀង សុខកែវ ជាអ្នកគ្រប់គ្រង់ទូទៅ នៃសិប្បកម្ម «ហូសថេសហ្វូត» ខេត្តសៀមរាប បានប្រាប់ កម្ពុថ្មី ថា សិប្បកម្មផលិតអាហារក្រៀមរបស់អ្នកនាង បានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។
អ្នកនាង បានបន្តថា ដំបូងឡើយសិប្បកម្មនេះ មានបុគ្គលិកធ្វើការត្រឹមតែ២នាក់ ទៅ៣នាក់ តែប៉ុណ្ណោះ ប៉ុន្ដែចូលមកដល់ឆ្នាំ ២០២២ សិប្បកម្មបានជ្រើសរើសបុគ្គលិកបន្ថែមសរុបទាំងអស់ជាង ១២នាក់ ដើម្បីធ្វើយ៉ាងណាបង្កើនបរិមាណផលិតឱ្យកាន់តែបានច្រើនជាងពេលកន្លងទៅ។

អ្នកនាង ហៀង សុខកែវ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់សង្វាក់ផលិតកម្មផលិតរបស់សិប្បកម្មច្រើនផ្ដោតសំខាន់ទៅការកែច្នៃវេចខ្ចប់ប្រភេទអាហារក្រៀម ក្នុងនោះមាន៖ ត្រីងៀត ត្រីឆ្អើរ សាច់ក្រក ប្រហុក ដែលសុទ្ធសឹងតែផលិតចេញពីត្រីដែលប្រមូលទិញពីក្នុងសហគមន៍ក្នុងខេត្តសៀមរាបតែម្ដង។ អ្នកនាង បន្ថែមទៀតថា ទីផ្សារដែលសិប្បកម្ម ហូសថេសហ្វូត ភាគច្រើនបានដាក់លក់ក្នុងផ្សារទំនើបនានា ក្នុងប្រទេសកម្ពុជា និងក៏បាននាំចេញទៅក្រៅប្រទេសបានខ្លះផងដែរ។

ទាក់ទងនឹងបច្ចេកទេសផលិតត្រីងៀត និងអាហារក្រៀមស្ដង់ដានេះដែរ អ្នកនាង ហៀង សុខកែវ បានបញ្ជាក់ដែរថា ការផលិតរបស់សិប្បកម្មបានគិតគូរខ្ពស់បំផុតទៅលើស្ដង់ដាអនាម័យ ពិសេសការវេចខ្ចប់នាំចេញទៅក្រៅប្រទេស ធ្វើយ៉ាងណាធានាគុណបានថា មិនប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ។

អ្នកនាង ហៀង សុខកែវ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ចក្ខុវិស័យទៅថ្ងៃខាងមុខ សិប្បកម្មហូសថេសហ្វូត ក៏គ្រោងនឹងពង្រីកខ្លួនឱ្យបានកាន់តែធំជាងនេះ ដើម្បីធ្វើយ៉ាងណាបង្កើនបរិមាណផលិតឱ្យបានកាន់តែច្រើន និងដើម្បីជូយផ្ដល់ការងារដល់ប្រជានេសាទ និងម្ចាស់កសិដ្ឋាន តាមរយៈការចិញ្ចឹមត្រី មានទីផ្សារខ្ពស់ ផងដែរ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន