សេដ្ឋកិច្ច
កសិករដាំផ្លែលម៉ើម្នាក់រំពឹងថា ឆ្នាំនេះទទួលបានផលច្រើន និងមានទីផ្សារខ្ពស់
កសិករដាំផ្លែលម៉ើម្នាក់រំពឹងថាឆ្នាំនេះ ទិន្នផលដំណាំលម៉ើ នឹងទទួលបានផលច្រើន និងមានទីផ្សារខ្ពស់ជាងឆ្នាំមុនៗ ស្របពេលដែលអាកាសធាតុអំណោយផលនារដូវប្រមូលផលក្នុងឆ្នាំនេះ។

អ្នកស្រី ឆុង សោភា អាយុ៥៣ឆ្នាំ ជាម្ចាស់ចម្ការលម៉ើ ដែលមានទីតាំងស្ថិតនៅស្រុកតាំងគោក ខេត្តកំពង់ធំ ប្រាប់ កម្ពុជាថ្មី ថា ឆ្នាំនេះ អ្នកស្រី រំពឹងថា ដំណាំលម៉ើរបស់អ្នកស្រី នឹងទទួលបានផលយ៉ាងហោចណាស់ ៧តោន ទៅ៨តោន ខណៈអាកាសធាតុឆ្នាំនេះ ពុំសូវក្ដៅខ្លាំងដូចឆ្នាំមុន។

អ្នកស្រី បានឱ្យដឹងដែរថា ចំពោះដំណាំលម៉ើកាលពីឆ្នាំមុន អាចប្រមូលផលបានត្រឹមតែ ៤តោន ទៅ៥តោន នៃផ្ទៃដីសរុប២ហិកតា តែប៉ុណ្ណោះ។ សម្រាប់តម្លៃវិញ ម្ចាស់ចម្ការរូបនេះ បញ្ជាក់ថា៖ «ដំណាំលម៉ើទុំ អាចលក់បានចន្លោះពី ៨ដុល្លារ ទៅ១០ដុល្លារ ក្នុង១គីឡូក្រាម»។

អ្នកស្រី ឆុង សោភា បានឱ្យដឹងទៀតថា ដំណាំលម៉ើនៅក្នុងចម្ការរបស់អ្នកស្រី នឹងត្រូវប្រមូលផលនាខែកក្កដាខាងមុខនេះ។ អ្នកស្រី ដាក់ក្ដីរំពឹងខ្ពស់ថាឆ្នាំនេះ ផ្លែលម៉ើនឹងប្រមូលផលបានច្រើន និងមានគុណភាពល្អ ដោយសារអាកាសធាតុអំណោយផលទឹកភ្លៀងច្រើនជាងឆ្នាំទៅមុន។

ក្រៅពីការដាំផ្លែលម៉ើសម្រាប់លក់ទៅកាន់ទីផ្សារទំនើបនានា អ្នកស្រី ឆុង សោភា ក៏មានមុខរបរមួយបន្ថែមទៀត នោះគឺ ការកែច្នៃផ្លែលម៉ើផលិតចេញទៅជាស្រាលម៉ើដែលមានគុណភាពខ្ពស់ មិនចាញ់ស្រាក្រហមរបស់បរទេសនោះឡើយ។



គួរឱ្យដឹងថា មុខរបរដាំផ្លែលម៉ើរបស់អ្នកស្រី ឆុង សោភា មានអាយុកាលប្រមាណជាង៤ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ។ បច្ចុប្បន្ន ចម្ការលម៉ើរបស់អ្នកស្រី មានផ្ទៃដីដាំដុះសរុប២ហិកតា និងមានដើមលម៉ើដែលអាចប្រមូលបានចំនួន៤០០ដើម៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


