សេដ្ឋកិច្ច
ទិន្នផលទឹកឃ្មុំចិញ្ចឹមក្នុងចម្ការមៀន ធ្លាក់ចុះ៥០% ដោយសារអាកាសធាតុ
កសិករដែលជាអ្នកចិញ្ចឹមឃ្មុំតាមចម្ការមៀន ស្ថិតនៅក្នុងខេត្តបាត់ដំបង និងប៉ៃលិន បានប្រាប់ឱ្យដឹងថា ទិន្នផលទឹកឃ្មុំនៅក្នុងកសិដ្ឋានរបស់គាត់បានធ្លាក់ចុះប្រមាណ៥០ភាគរយ ខណៈឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើនជាងឆ្នាំមុន។

លោក ហ៊ន់ សៀងហៃ អាយុ៣៥ឆ្នាំ ជាអ្នកចិញ្ចឹមឃ្មុំតាមចម្ការមៀន ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ប្រាប់កម្ពុជាថ្មី ថា មួយរយៈពេលចុងក្រោយនេះ ទិន្នផលទឹកឃ្មុំមានការធ្លាក់ចុះប្រមាណ៥០ភាគរយ ដោយសារតែមានភ្លៀងធ្លាក់ច្រើន ដែលនាំឱ្យឃ្មុំពិបាកក្នុងការហើររកចំណីរបស់វា។
លោកបន្តថា កាលពីខែឧសភាកន្លងទៅ អាកាសធាតុអំណោយផលល្អ ទិន្នផលទឹកឃ្មុំក៏អាចប្រមូលផលច្រើនគួរសម ក៏ព្រោះតែសម្បូរផ្កាមៀន និងផ្កាគរច្រើន។
លោក ហ៊ន់ សៀងហៃ បញ្ជាក់ថា ចូលមកដល់រដូវការថ្មីនេះ ការផលិតទឹកឃ្មុំក៏មានការយឺតយ៉ាវ នេះក៏ដោយសារតែការចិញ្ចឹមត្រូវប្រើរយៈពេលជាង២០ថ្ងៃ ទើបអាចប្រមូលផលបាន។ ក្រៅពីការចិញ្ចឹមឃ្មុំ កសិកររូបនេះ ក៏ឆ្លៀតពេលរៀបចំកន្លែងបង្កាត់ពូជឃ្មុំ សម្រាប់ទុកធ្វើពូជបន្តទៅឆ្នាំក្រោយ ផងដែរ។

ចំពោះទីផ្សារពេលបច្ចុប្បន្ន លោក ហ៊ន់ សៀវហៃ បានបញ្ជាក់ដែរថា ក្រោយពេលប្រមូលផលទឹកឃ្មុំ រួចមក ទឹកឃ្មុំរបស់លោកអាចលក់ចេញទៅកាន់ទីផ្សារមួយចំនួនដូចជា៖ ផ្សារទំនើប និងលក់ទៅកាន់ឈ្មួញមួយចំនួនទៀតដែលរស់នៅក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្ន លោក ហ៊ន់ សៀងហៃ មានធុងចិញ្ចឹមឃ្មុំ ប្រមាណជាង៣០០ធុង សម្រាប់ធ្វើជាជម្រកសត្វឃ្មុំ និងផលិតទឹកឃ្មុំសម្រាប់ផ្គត់ផ្គង់ទីផ្សារបានចន្លោះពី ៥០០០លីត្រ ទៅ៦០០០លីត្រ ក្នុងមួយខែ៕




អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


