កូវីដ-១៩
វាសនាអ្នករត់តាក់ស៊ី៥៥នាក់សម្រុកទៅយកកម្មករនៅតំបន់ក្រហម នឹងសម្រេចក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ
លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៩ ឧសភានេះថា ករណីអ្នករត់តាក់ស៊ី និងប្រូឡានចំនួន៥៥នាក់ដែលព្យាយាមសម្រុកទៅយកកម្មករនៅតំបន់ក្រហមនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចនៅមិនទាន់សម្រេចដាក់ពិន័យឬយ៉ាងណានោះទេដោយរង់ចាំឲ្យពួកគាត់ធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃសិន។

លោកបានបន្តថានៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២១ មានករណីកម្មករកម្មការិនីរស់នៅតំបន់ក្រហមក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានទាក់ទងជាមួយរថយន្តឈ្នួលក្នុងគោលបំណងដើម្បីចេញទៅស្រុកកំណើត។
លោកបានបន្តទៀតថា ដោយបានឃើញស្ថានភាពបែបនេះសមត្ថកិច្ចយើងបានធ្វើការឃាត់សួរនាំដោយមានកម្មរកម្មការិនីចំនួន៤៩នាក់ ហើយបានអប់រំណែនាំពួកគាត់ដោយមិនអនុញ្ញាតចាកចេញទេ និងឲ្យវិលត្រឡប់ទៅកន្លែងស្នាក់នៅក្នុងតំបន់ក្រហមវិញ។

លោកបានបន្ថែមថា ក្រៅពីនេះសមត្ថកិច្ចបានធ្វើការឃាត់រថយន្តម៉ាកសាំយ៉ុងចំនួន៤២គ្រឿងនិងផាសាអាប់ចំនួន១គ្រឿងនិងអ្នកបើកបររួមទាំងប្រ៊ូឡានសរុបចំនួន៥៥នាក់។
លោកបានបញ្ជាក់ថាបន្ទាប់ពីបានសួរនាំនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ២រួច សមត្ថកិច្ចបានបញ្ជួនអ្នកទាំង៥៥នាក់ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅចំនួន១៤ថ្ងៃ។ អ្នកនាំពាក្យស្នងការក្រុងបានបញ្ជាក់ថាចំពោះរឿងការផាកពិន័យអន្តរកាលឬនីតីវិធីផ្សេងៗទៀតយើងនឹងរង់ចាំការសម្រេចនៅពេលក្រោយតែពីដំបូងនេះយើងត្រូវយកគាត់ទៅធ្វើចត្តាឡីស័ក១៤ថ្ងៃសិន។


ចំណែក លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញដែលជាអ្នកចុះអនុវត្តការងារនេះផ្ទាល់ការងារនេះបានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅក្នុងតំបន់ក្រហមសូមកុំធ្វើអ្វីដែលល្មើសដូចបងប្អូនប្រជាពលរដ្ឋទាំង១០៤នាក់ខាងលើនេះ សូមកុំព្យាយាមចាកចេញពីតំបន់ក្រហមដែលជាតំបន់មានហានិភ័យខ្ពស់នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ។
លោកបានណែនាំដល់បងប្អូនទាំងអស់ចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចដើម្បីកាត់ផ្ដាច់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះទាំងអស់គ្នា៕
អត្ថបទ៖សំអឿន
ចុចអាន៖ឃាត់រថយន្តរត់ឈ្នួលជាច្រើនគ្រឿង ដែលសម្រុកចូលដឹកកម្មករចេញពីតំបន់ក្រហម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ