សន្តិសុខសង្គម
លួចម៉ូតូក្នុងសង្កាត់ចោមចៅទី ៣ សមត្ថកិច្ចរកឃើញនៅខេត្តកណ្ដាល
នារីម្នាក់ រវល់តែរកទិញម្ហូប ស្រាប់តែត្រូវជនសង្ស័យម្នាក់ លួចយកម៉ូតូដែលចតខាងក្រោយខ្នងទៅបាត់ តែត្រូវសមត្ថកិច្ចស្រាវជ្រាវយកម៉ូតូបានមកវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នៅផ្សារមុខរោងចក្រ ១ កន្លែង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ ម៉ាកស្កូបពី ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1LE 9926 ចេញពីផ្ទះ ដើម្បីទៅផ្សារទិញម្ហូប។ លុះទៅដល់ផ្សារ ក៏ឈប់ម៉ូតូ កាច់សោពន្លត់ម៉ាស៊ីន ដោយម៉ូតូប្រើសោស្មាតឃី។ ពេលនោះ ខណៈរូបគាត់កំពុងបែរខ្នងរកទិញម្ហូប ស្រាប់តែមានជនសង្ស័យម្នាក់ ដើរថ្មើរជើងមកកាច់សោបញ្ឆេះម៉ូតូលួចជិះទៅបាត់ ដោយជាប់ទូរស័ព្ទដៃម៉ាក I phone13 pro max ក្នុងឃ្លុបម៉ូតូ។ ជនរងគ្រោះ បន្តថា បន្ទាប់មក រូបគាត់ ក៏ទៅប៉ុស្តិ៍នគរបាលចោមចៅទី ៣ ដើម្បីសុំការអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ដោយមានការបញ្ជាផ្ទាល់ពី លោក ថេង កុសល នាយប៉ុស្តិ៍នគរបាល ឲ្យកម្លាំងស្រាវជ្រាវ និងឆែកតាមប្រព័ន្ធអាយខ្លោតទូរស័ព្ទដៃ កំណត់មុខសញ្ញាបាន និងតាមចាប់រហូតទៅដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបឃើញម៉ូតូជនរងគ្រោះវិញ ចំណែកជនសង្ស័យគេចខ្លួនបាត់។ បច្ចុប្បន្ន ម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ៕
អត្ថបទ ៖ សុខា


-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


