ព័ត៌មានជាតិ
ឃាត់រថយន្តរត់ឈ្នួលជាច្រើនគ្រឿង ដែលសម្រុកចូលដឹកកម្មករចេញពីតំបន់ក្រហម
កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យចុះឃាត់រថយន្តតូរីសជាច្រើនគ្រឿង បន្ទាប់ពីចូលដឹកកម្មករកម្មការិនី និងប្រជាពលរដ្ឋចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តតូរីសដែលឃាត់មានចំនួន៤២គ្រឿង កង់បីឥណ្ឌាមួយគ្រឿង និងឃាត់ខ្លួនតៃកុងរួមទាំងព្រូសរុប៥៥នាក់។
សមត្ថកិច្ចបានបញ្ជាក់ថា មុននឹងឈានដល់ការឃាត់រថយន្តខាងលើ ក្រុមរថយន្តទាងនេះបាននាំគ្នាមកដឹកជញ្ជូនប្រជាពលរដ្ឋជាច្រើនអ្នកបំណងចេញពីក្នុងតំបន់ក្រហម ទើបកម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់រថយន្តនិងតៃកុងរួមទាំងភ្ញៀវទាំងអស់យកទៅសួរនាំ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រុមតៃកុងរថយន្តនិងព្រូត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើចត្តឡីស័ក នៅឯព្រែកព្នៅទាំងអស់ ចំណែកភ្ញៀវត្រូវធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅទីកន្លែងដើមវិញ៕
អត្ថបទ ៖ សុខា






-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ