សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះឈូសឆាយ និងកាត់សំយាបសង់រំលោភចំណីផ្លូវ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានដាក់គ្រឿងចក្រចុះឈួសឆាយកាយផ្លូវបេតុងដែលពលរដ្ឋមួយចំនួនចាក់តាមមុខផ្ទះលយចូលចំណីផ្លូវ និងកាត់ដំបូលសំយាបដេីម្បីបេីកផ្លូវឲ្យធំទូលាយសម្រួលដល់ចរាចរណ៍ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌបានឲ្យដឹងថា ផ្លូវនេះមានប្រហែងជាង២គីឡូដី ចាប់ពីផ្សារទួលពង្រ រហូតទៅដល់ចុងភូមិខាងកេីត។ នៅលើផ្លូវនេះមានប្រជាពលរដ្ឋមួយចំនួនបានសង់តសំយាបផ្ទះលយចេញមកចំណីផ្លូវ ហើយចាក់បេតុងហៀរមកចំណីផ្លូវ និងបិទមាត់រីហ្គែរធ្វេីឲ្យចរន្តទឹកហូរយឺត ពេលភ្លៀងមកម្តងៗដក់លេីដងផ្លូវមិនងាយស្រក។

លោកអភិបាលរង ក៏សូមអរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមសហការ និងសូមជួយថែរក្សាបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ឲ្យបានល្អ។ ពលរដ្ឋក៏បានសារទក្នុងការឈួសឆាយបេីកផ្លូវខាងលេីនេះផងដែរ៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


