កូវីដ-១៩
ចំណុចសំខាន់ៗគួរដឹងពីវីរុសកូវីដបំប្លែងខ្លួនឥណ្ឌាដែលកំពុងផ្ទុះខ្លាំង និងភ័យខ្លាចទូទាំងពិភពលោក
ប្រទេសឥណ្ឌាកំពុងតែមានការរីករាលដាលនៃមេរោគឆ្លងដ៏ខ្លាំងបំផុតនៅលើពិភពលោក ដោយមន្ទីរពេទ្យនៅទូទាំងប្រទេសគ្មានគ្រែសម្រាប់អ្នកជំងឺនិងកង្វះអុកស៊ីសែន រួមទាំងថ្នាំព្យាបាលជាដើម ។

ករណីនេះអ្នកវិទ្យាសាស្ត្រកំពុងសិក្សាពីមូលហេតុ ដែលនាំឲ្យមានការកើនឡើងនៅវីរុសបំប្លែង ខ្លួន B.1.617 ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានិងមានក្នុងប្រទេសចំនួន ៤៤ ផ្សេងទៀត និងកំពុងធ្វើឲ្យមានការព្រួយបារម្ភជាសកល ។
តើវ៉ារ្យង់អ្វីខ្លះត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា?

លោក Shahid Jameel អ្នកជំនាញភាគល្អិតជាន់ខ្ពស់ឥណ្ឌានិយាយថា វ៉ារ្យង់ B.1.617 មានបម្រែបម្រួលឬវិវត្តសំខាន់ចំនួន២ទៅផ្នែកខាងក្រៅនៃវីរុស ដែលភ្ជាប់នឹងកោសិកាមនុស្ស។
ទន្ទឹមនោះ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ពូជថ្មី B.1.617 ត្រូវបានគេកំណត់សញ្ញាណជាលើកដំបូងក្នុងប្រទេសឥណ្ឌាកាលពីខែ ធ្នូ ទោះបីជាមានឯកសារមុនៗត្រូវបានគេរកឃើញនៅខែ តុលា ឆ្នាំ ២០២០ ក៏ដោយ ។ បន្ថែមពីនេះកាលពីថ្ងៃ ចន្ទ WHO បានចាត់ថ្នាក់វាថាជា “មេរោគគួរឲ្យព្រួយបារម្ភ” រួមជាមួយវ៉ារ្យង់ផ្សេងទៀតដូចជាវ៉ារ្យង់អង់គ្លេស ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ។
តើវ៉ារ្យង់ថ្មីនេះជំរុញឲ្យមានការកើនឡើងនូវករណីឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌាដែរឬទេ?

យោងតាម WHO និយាយថា ការសិក្សាដោយផ្អែកលើមន្ទីរពិសោធន៍នៃទំហំគំរូ បានបង្ហាញពីវ៉ារ្យង់ B.117 ដែលអាចចម្លងបានយ៉ាងឆាប់រហ័ស នេះនិងត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស គឺពិតជាស្ថិតនៅពីក្រោយការកើនឡើងករណីឆ្លងនៅផ្នែកខ្លះនៃប្រទេសឥណ្ឌាប្រាកដមែន ។
បើយោងតាមលោក Sujeet Kumar Singh ប្រធានមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លងនិយាយថា នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ករណីឆ្លងដែលពាក់ព័ន្ធនឹងវ៉ារ្យង់ដែលរកឃើញនៅក្នុងចក្រភពអង់គ្លេស កើនឡើងទ្វេដងក្នុងឆមាស ទី ២ នៃខែមីនា ។
ចំណែកលោក Chris Murray មកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន បាននិយាយថា ទំហំដ៏ធំនៃការឆ្លងនៅឥណ្ឌាក្នុងរយៈ ពេលខ្លីបង្ហាញថា “ការបម្លាស់ទីរបស់វ៉ារ្យង់នេះ” អាចនឹងមានឥទ្ធិពលលើភាពស៊ាំពីមុនពីការឆ្លងដោយធម្មជាតិក្នុងចំណោមប្រជាជនទាំងនោះ ហើយករណីទាំងនេះទំនងជាហេតុធ្វើឲ្យលេចចេញនូវពូជ B.1.617 នេះមក ។ ទោះយ៉ាងណា លោកគិតថាវានៅតែជាភាពស្រពិចស្រពិល ដោយសារមានវីរុសបំប្លែងខ្លួនជាច្រើនក៏ចូលមកឥណ្ឌាផងដែរដូចជា ចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងជាដើម ។
តើវ៉ាក់សាំងពិតជាអាចបញ្ឈប់វាមែនដែរឬទេ?

ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រនៃសេតវិមានលោក Anthony Fauci បាននិយាយថា ភស្តុតាងបឋមពីការសិក្សានៅមន្ទីរពិសោធន៍បានបង្ហាញថា វ៉ាក់សាំង Covaxin ជាវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសឥណ្ឌា ហាក់ដូចជាមានសមត្ថភាពកម្ចាត់ភាពប្រែប្រួលនៃវ៉ារ្យង់ថ្មីនេះ ។
ស្របពេលជាមួយគ្នានេះ សុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយដៃគូអន្តរជាតិ ប៉ុន្តែបច្ចុប្បន្នមិនមានភស្តុតាងបង្ហាញថា វ៉ារ្យង់របស់ឥណ្ឌានិងវ៉ារ្យង់ពាក់ព័ន្ធ ២ផ្សេងទៀតបង្កឲ្យមានជំងឺធ្ងន់ធ្ងរ ឬវ៉ាក់សាំងបច្ចុប្បន្នមិនមានប្រសិទ្ធភាពលើវ៉ារ្យង់នេះឬក៏យ៉ាងណានោះទេ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖aljazeera
ចុចអាន៖ក្រុមហ៊ុន Pfizer ស្វែងរកការយល់ព្រមជាបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដ នៅក្នុងប្រទេសឥណ្ឌា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា