ព័ត៌មានជាតិ
WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា
អង្គការសុខភាពពិភពលោក WHO នឹងសហការជាមួយគណៈកម្មការទី៨នៃរដ្ឋសភា ដើម្បីរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦។ វេទិកានេះ នឹងដើរតួនាទីជាវេទិកាដ៏មានសារៈសម្រាប់សមាជិកសភាក្នុងការផ្លាស់ប្តូរយោបល់ ការកសាងគោលនយោបាយ ការពង្រឹងសមត្ថភាពនិងការជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកសកម្មភាពសុខភាពប្រកបដោយចីរភាព។

ប្រធានរដ្ឋសភា សម្ដេចសភាធិការធិបតី ឃួន សុដារី បានលើកឡើងក្នុងជំនួបជាមួយណាងអង្គការសុខភាពពិភពលោក (WHO)ប្រចាំនៅកម្ពុជាលោកស្រី ម៉ារីអានណា ទ្រីអាស (Marianna Trias) កាលពីថ្ងៃទី១ ខែមេសា ថាវេទិកានេះនឹងផ្តល់នូវឱកាស ក៏ដូចជាបរិយាកាសដ៏សមស្រប ហើយនិងបើកចំហទូលំទូលាយ ក្នុងការសហការគ្នាបង្កើតការធ្វើនវានុវត្តន៍ និងការបង្កើតដំណោះស្រាយ ដើម្បីបង្កើនប្រព័ន្ធថែទាំសុខភាព។
សម្ដេចថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានជ្រាបថា អង្គការសុខភាពពិភពលោកនឹងចូលរួមសហការជាមួយគណៈកម្មការទី៨រដ្ឋសភា ដើម្បីរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកល នាពេលខាងមុខនេះ»។

សម្តេចរដ្ឋសភាធិបតី បានរំលេចថាសមាជិកសភា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំអនាគតវិស័យសុខាភិបាល តាមរយៈការអនុម័តច្បាប់ ការផ្តល់មូលនិធិ ការបែងចែកធនធាន ការធានានូវគណនេយ្យភាព និងតម្លាភាពរបស់រដ្ឋាភិបាល ដោយធ្វើការសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែងសម្រាប់គោលដៅជាតិ និងសកល រួមទាំងការលើកកម្ពស់ការចូលរួមពីសាធារណជនក្នុងកិច្ចពិភាក្សា ស្ដីពីសុខភាព។
លោកស្រី ម៉ារីអានណា ទ្រីអាស បានថ្លែងអំណរគុណដែលសភាកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាពលើសុខុមាលភាពប្រជាពលរដ្ឋ។ លោកស្រីតំណាងអង្គការសុខភាពពិភពលោកក៏ជម្រាបជូនសម្តេចពីគម្រោងនានាដែលWHO នឹងបន្តសហការជាមួយគណៈកម្មការទី៨រដ្ឋសភា ដើម្បីជួយលើការពង្រឹងប្រព័ន្ធសុខាភិបាលនិងសុខមាលភាពប្រជាពលរដ្ឋ។

លោកស្រីបានគូសបញ្ជាក់ថា ការថែរក្សាសុខភាពបឋម(Primary Health Care)នៅថ្នាក់មូលដ្ឋាន ជាការសំខាន់ ដូច្នេះការចូលរួមពីគ្រួសារនិងសហគមន៍ ដើរតូនាទីសំខាន់ នៅក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល។ ចំណែកការប៉ះពាល់សុខភាពពីបម្រែបម្រួលអាកាសធាតុ ក៏ជារបៀបវារៈសំខាន់ ថ្មីរបស់WHO ផងដែរ។ បញ្ហាសុខភាពផ្លូវចិត្ត ក៏ជាបញ្ហាសាកល មួយកំពុងប្រឈមខ្លាំងណាស់ដែរចំពោះសុខភាពសាធារណៈ ដែលជាផ្នែកមួយនៃជំងឺមិនឆ្លងនោះ។
ជំនួបរវាងសម្តេចប្រធានរដ្ឋសភា និងតំណាងអង្គការសុខភាពពិភពលោក (WHO)ប្រចាំនៅកម្ពុជា គឺធ្វើឡើងបន្ទាប់ពីសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី«បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន » នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥។

សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកសម្រាប់ការគាំទ្រដល់រាជរដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជា ក្នុងការជំរុញវិស័យថែទាំសុខុមាលភាពប្រជាជនកម្ពុជារហូតដល់បច្ចុប្បន្ន ព្រមទាំងមានជំនឿថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តឡើងក្នុងពេលឆាប់ៗនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងភាពជាដៃគូពហុភាគី ក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពនានាប្រកបដោយនិរន្ដរភាព និងបរិយាបន្ន។ យើងខ្ញុំនឹងទន្ទឹមរង់ចាំនូវវេទិកាដ៏សំខាន់នេះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


