Connect with us

ព័ត៌មានអន្ដរជាតិ

WHO កំពុងតាមដានជំងឺអាថ៌កំបាំងនៅកុងហ្គោ ព្រោះសឹងពាក់កណ្តាលនៃអ្នកស្លាប់ គឺចេញរោគសញ្ញាត្រឹម៤៨ម៉ោង

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) និងមន្ត្រីសុខាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងបារម្ភនិងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជំងឺអាថ៌កំបាំងដ៏កាចសាហាវមួយ ដែលគិតត្រឹមពេលនេះបានសម្លាប់មនុស្សជាង៥០នាក់ហើយ ខណៈអ្វីដែលធ្វើឲ្យគេខ្វល់ខ្លាំងគឺថា បើតាមរបាយការណ៍ ក្នុងចំណោមអ្នកស្លាប់ គឺមានសឹងតែពាក់កណ្តាលទៅហើយ ដែលត្រូវបាត់បង់ជីវិតក្រោយចេញរោគសញ្ញាបានត្រឹម២ថ្ងៃប៉ុណ្ណោះ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម WHO, ជំងឺនេះ ផ្ទុះឡើងដំបូងនៅខេត្ត Equateur ភាគពាយព្យសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២៥ ហើយគិតត្រឹមថ្ងៃអង្គារ មានមនុស្សឆ្លង៤១៩ករណីនិងស្លាប់៥៣នាក់។

មកទល់ពេលនេះ WHO ក៏ដូចជាមន្ត្រីសុខាភិបាលក្នុងតំបន់ បានបង្ហាញក្តីបារម្ភជាពន់ពេក ហើយចាត់ទុកការផ្ទុះឡើងនេះថាវាជា «ការគំរាមកំហែងដ៏ធំចំពោះសុខភាពសាធារណៈ»។

(រូបថត៖ Getty)

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥, ជំងឺនេះផ្ទុះខ្លាំងក្នុងភូមិចំនួន៣នៃខេត្ត Equateur ដោយនៅក្នុងភូមិ Bomate មានមនុស្ស៤៥នាក់បានស្លាប់ ខណៈ៨នាក់ទៀត ស្លាប់ក្នុងភូមិ Boloko និង Danda ដែលស្ថិតនៅក្បែរនោះ។

ចំពោះរោគសញ្ញា ជំងឺអាថ៌កំបាំងនេះចេញអាការដូចជាគ្រុនក្តៅ ញាក់ ឈឺក្បាល ឈឺខ្លួន ឈឺក ឈឺពោះ ក្អក ក្អួត រាគ និងបែកញើស។

(រូបថត៖ Xinhua)

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីសុខាភិបាលកុងហ្គោ កំពុងស្វះស្វែងនិងដុតដៃដុតជើងខ្លាំងណាស់ ដើម្បីស្វែងរកប្រភពនៃជំងឺនេះ និងខិតខំធ្វើការដើម្បីទប់ស្កាត់មិនឲ្យវារីករាលដាលកាន់តែធំ។

សូមបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងឡើយដែលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ផ្ទុះជំងឺឆ្លងក្នុងសភាពធ្ងន់ធ្ងរបែបនេះ ពោលប្រទេសនេះក៏ធ្លាប់មានប្រវត្តិឆ្លងរាលដាលជំងឺ Mpox ក្នុងកម្រិតធ្ងន់ធ្ងរផងដែរកាលពីប៉ុន្មានឆ្នាំមុន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជំងឺ​អាថ៌កំបាំង​ ​សម្លាប់​មនុស្សច្រើននាក់ ​នៅ កេនយ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

សន្តិសុខសង្គម២២ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

KPT+១៩ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម១៧ ម៉ោង មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម