កូវីដ-១៩
ពលរដ្ឋឥណ្ឌា នៅតែទៅមុជទឹកទន្លេគង្គា ទោះសពអ្នកស្លាប់ដោយសារកូវីដ បន្តអណ្តែតស្អុយរលួយពេញទន្លេ រាល់ថ្ងៃ
សពជនរងគ្រោះដោយសារជំងឺកូវីដ-១៩រាប់រយនាក់ នៅតែបន្តអណ្តែតពាសពេញទន្លេគង្គា ក្នុងប្រទេសឥណ្ឌា ខណៈប្រទេសនេះ កំពុងតស៊ូជាមួយចំនួនអ្នកស្លាប់ក្នុងកម្រិតកំណត់ត្រា។
ប្រជាពលរដ្ឋមកពីទីប្រជុំជននានានៅតាមដងទន្លេប្រវែង២,៥២៥គីឡូម៉ែត្រមួយនេះ និយាយថា សាកសពថ្មីៗរាប់សិបនាក់ បានអណ្តែតជារៀងរាល់ថ្ងៃហើយអះអាងថា ព្រឹត្តិការណ៍បែបនេះគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩របស់ឥណ្ឌា ខ្ពស់ជាងចំនួនផ្លូវការឆ្ងាយណាស់។
ប្រទេសឥណ្ឌា បាននិងកំពុងប្រយុទ្ធជាមួយជំងឺកូវីដ-១៩រលកទី២ដ៏ធ្ងន់ធ្ងរ អស់រយៈពេលមួយខែមកហើយ ហើយថ្វីបើចំនួនករណីឆ្លងចាប់ផ្តើមថយចុះក៏ដោយ ប៉ុន្តែប្រទេសនេះកំពុងប្រឈមនឹងករណីស្លាប់ក្នុងកម្រិតកំណត់ត្រាជាបន្តបន្ទាប់។
ឥឡូវនេះ ប្រជាពលរដ្ឋនៅរដ្ឋ Uttar Pradesh បាននិយាយថា ពួកគេត្រូវបង្ខំចិត្តដើរកាត់តាមសាកសពដើម្បីទៅមុជទឹកទន្លេ រីឯសត្វឆ្កែនិងបក្សីស៊ីសាកសពជាអាហារ។
ឈុតឆាកដ៏សែនអាក្រក់នៅទន្លេគង្គា បានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅពេលសាកសពចំនួន៧១នាក់ បានអណ្តែតមកទើរលើច្រាំងក្នុងភូមិ Chausa។
នៅថ្ងៃបន្ទាប់ក្នុងភូមិ Gahmar ដែលមានចម្ងាយជាង៩គីឡូម៉ែត្រពីទីនោះ សាកសពស្អុយរលួយជាច្រើនទៀតត្រូវបានអ្នកភូមិប្រទះឃើញ។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៧៦,១០០ករណីដែលនាំឲ្យករណីសរុបកើនដល់ ២៥,៧៧២,៤៤០ករណី ខណៈអ្នកស្លាប់សរុបកើនដល់២៨៧,១២២នាក់៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូវីដ រលក ទីបី ចៀស មិន ផុត ឡើយ បើ យុទ្ធនាការ ចាក់ វ៉ាក់សាំង នៅ តែ មាន សភាព យឺតយ៉ាវនៅឥណ្ឌា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ