កូវីដ-១៩
កូវីដរលកទីបីចៀសមិនផុតឡើយ បើយុទ្ធនាការចាក់វ៉ាក់សាំងបន្តសភាពយឺតយ៉ាវនៅឥណ្ឌា
លោក M Vidyasagar អ្នកវិទ្យាសាស្ត្រដែលចូលរួមក្នុងគំរូ Sutra បានប្រើគណិតវិទ្យាគណនាពីអត្រាកើនឡើងនៃកូវីដក្នុងប្រទេសឥណ្ឌាថា ប្រសិនបើការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ មិនបានទាន់ពេលវេលាឬយឺតយ៉ាវ បូករួមនឹងឥរិយាបថរបស់ប្រជាជននៅតែមិនគោរពតាម នោះលទ្ធភាពនៃរលកទីបីនៃជំងឺរាតត្បាត អាចនឹងកើតមានក្នុងចន្លោះពីខែ ៦ ទៅខែ ៨ មិនខាន។

លោក Vidyasagar បន្ថែមថា ប្រសិនបើអង់ទីគ័រត្រូវបានបាត់បង់ នោះភាពស៊ាំនឹងថយចុះដូចគ្នា។ ក្នុងករណីនេះការចាក់វ៉ាក់សាំងត្រូវតែត្រូវបានធ្វើឲ្យប្រសើរឡើងរហ័ស ហើយឥរិយាបថរបស់ប្រជាជនក៏ត្រូវតែគោរពតាមការណែនាំនិងចូលរួមអនុវត្ត មិនផ្គើន បើមិនដូច្នោះទេ វាអាចមានរលកទី ៣ ក្នុងចន្លោះពេលពីខែ ៦ ទៅខែ ៨ ។ យើងក៏កំពុងតែបន្ថែមនូវភាពស៊ាំ ទៅនឹងការចាក់វ៉ាក់សាំងនៅក្នុងគំរូរបស់យើង សម្រាប់ការព្យាករណ៍នាពេលអនាគត។
យោងតាមការសិក្សារបស់មន្ទីរពេទ្យSan Raffaele នៅក្រុង Milan បានឲ្យដឹងថា អង់ទីគ័រប្រឆាំងនឹងជំងឺកូវីដនៅតែស្ថិតក្នុងឈាមរបស់អ្នកជំងឺ យ៉ាងហោចណាស់រយៈពេល ៨ ខែ បន្ទាប់ពីពួកគេឆ្លងមេរោគ។

ដោយឡែកកាសែត IGIB បាននិយាយថា រលកទី ២ ដែលចាប់ផ្ដើមបោកបក់តាំងពីចុងខែមីនា ហើយបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ ចាប់តាំងពីពេលនោះមក ដែលនេះជាគំរូមួយដែលបានកើតឡើងក្នុងប្រទេសឥណ្ឌា។

លោក K VijayRaghavan ទីប្រឹក្សាវិទ្យាសាស្ត្រនាយកសាលាបាននិយាយ ថានៅពេលវីរុសផ្លាស់ប្ដូរបន្ថែមទៀត រលកទី ៣ នៃការឆ្លងមេរោគ គឺជៀសមិនរួច ហើយចាំបាច់ត្រូវត្រៀមសម្រាប់រលកថ្មី។ ប៉ុន្តែអាចនឹងគ្មានរលកទី៣នៅក្នុងប្រទេសនោះទេ ប្រសិនបើមានវិធានការតឹងរ៉ឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ វាក៏អាស្រ័យលើថាតើការណែនាំត្រូវបានអនុវត្តយ៉ាងដូចម្ដេច នៅថ្នាក់មូលដ្ឋានក្នុងរដ្ឋស្រុកនិងក្រុងគ្រប់ទីកន្លែង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ndtv
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


