ជីវិតកម្សាន្ដ
វ័យ ១៦ ឆ្នាំ យុវសិស្ស ហឿន យូមែនរាយថ៍ មានទេពកោលសល្យគំនូរ សឹងមិនគួរឲ្យជឿ
ហឿន យូមែនរាយថ៍ ក្នុងវ័យ ១៦ ឆ្នាំកំពុងកសាងភាពភ្ញាក់ផ្អើល សឹងមិនគួរឲ្យជឿ ព្រោះតែទេពកោសល្យផាត់មុខបែប 3D យ៉ាងវិចិត្រប្រៀបបាននឹងអ្នកជំនាញម្នាក់។

គំនូរលើផ្ទៃមុខបែប 3D ជាច្រើនសន្លឹកបានឆក់យកការចាប់អារម្មណ៍ និងស្ងើចសរសើរពីមហាជនមិនដាច់ពីមាត់ តាមរយៈការបង្ហោះលើបណ្ដាញសង្គមរបស់សិស្សវិទ្យាល័យទួលអំពិលរូបនេះ ។

រៀនថ្នាក់ទី១០ យូមែនរាយថ៍ ដែលជាអ្នករស់នៅ ចំការដូង ប្រាប់ថា ស្នាដៃដែលខ្លួនបានបង្ហោះទាំងប៉ុន្មាន ជាការកើតចេញពីទឹកចិត្តស្រឡាញ់លើសិល្បៈផាត់មុខនិងគំនូរតាំងពីក្មេងមក។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺគេពុំបានរៀនជំនាញនេះតាមរយៈហាងសាឡន ឬសាលាសិល្បៈណាមួយឡើយ ដោយចំណេះទាំងនោះបានមកពីការរៀនតាម YouTube សុទ្ធសាធ។

យូមែនរាយថ៍ ប្រាប់ទៀតថា គេផ្ដើមរៀនផាត់និងគូរលើមុខឬដងខ្លួនចាប់ពីរៀនថ្នាក់ទី ៨ មកម៉្លេះ ពោលគឺអំឡុងឆ្នាំ ២០១៨ ហើយបានបង្ហោះលើហ្វេសប៊ុកនៅដើមឆ្នាំ ២០១៩។ ក្រោយមកគេទទួលបានស្រឡាញ់ពេញចិត្ត ក៏ដូចជាគាំទ្រពីបណ្ដាមិត្តភក្តិនិងហ្វេនតាមបណ្ដាញសង្គម ដែលនេះធ្វើឲ្យគេកាន់តែពុះពោរក្នុងវិស័យផាត់មុខទ្វេរឡើង។ យុវជនរូបនេះបន្តថា ដំបូងឡើយ បងប្អូននិងប៉ាម៉ាក់ ហាក់មិនគាំទ្រខ្លួនទេ តែបច្ចុប្បន្ន ពួកគាត់បានការជំរុញទឹកចិត្តគេច្រើនបំផុត។

សិល្បករជំនាន់ថ្មី យូមែនរាយថ៍ ក៏បន្ថែមដែរថា “ខ្ញុំចង់ក្លាយជា Makeup Artist ទៅថ្ងៃអនាគត និងចង់ធ្វើជាអ្នកបណ្ដុះបណ្ដាលបន្តនូវសិល្បៈមួយនេះទៅដល់អ្នកណាដែលមានចំណូលចិត្តដូចខ្ញុំ”៕

អត្ថបទ៖ សន្យា
ចុចអាន៖ មោទកភាពកូនខ្មែរ! យុវជនម្នាក់មានទឹកដៃផាត់មុខបែប 3D បានយ៉ាងពូកែ មិនចាញ់បរទេស
ចុចអាន៖ ធ្លាប់ត្រូវគេមើលងាយស្នាដៃ ខ្ញុំបានពិន័យខ្លួនឯងពី ២-៥ ម៉ោង ដើម្បីរៀនបន្ថែមតាមយូធ្យូប

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ