KPT+
គំនូរ ១០ ផ្ទាំងនេះ មានឈ្មោះល្បីទូទាំងពិភពលោក ឯតម្លៃវិញកប់ក្ដោង
ជារៀងរាល់ឆ្នាំ មានការដេញថ្លៃគំនូរតម្លៃរាប់ពាន់លានដុល្លារ ជាលក្ខណៈអន្តរជាតិសម្រាប់ពួកអភិជនដែលមានទ្រព្យច្រើន។ ផ្ទាំងគំនូរខ្លះវិញ មានប្រវត្តិមិនធម្មតា ខ្លះមានតម្លៃកប់ក្ដោង ទាល់តែអ្នកមានៗទើបមានសិទ្ធទិញដាក់តាំងលំអផ្ទះបាន ចំណែកខ្លះទៀតក៏បង្កប់អត្ថន័យដ៏អស្ចារ្យមួយក្នុងគំនូរ។
យ៉ាងណាមិញ ទោះបីជាយើងគ្មានឱកាសបានទិញដូចអ្នកមានទ្រព្យច្រើនក្ដី តែយើងក៏អាចយល់ដឹងពីប្រភព និងតម្លៃរបស់កំពូលគំនូរទាំង ១០ នេះបានដែរ។
១. ម៉ូណា លីហ្សា (Mona Lisa)

គូរដោយ៖ លីអូណាដូ ដាវីនឈី
កាលបរិច្ឆេទប៉ាន់ស្មាន៖ ១៥០៣ – ១៥១៩
បច្ចុប្បន្នតាំងនៅ៖ សារមន្ទីរ Louvre (ទីក្រុងប៉ារីស)
តម្លៃ៖ លើស ៩០០លានដុល្លារ។
២. អាហារចុងក្រោយ (The Last Supper)

គូរដោយ៖ លីអូណាដូ ដាវីនឈី
កាលបរិច្ឆេទប៉ាន់ស្មាន៖ ១៤៩៥ – ១៤៩៨
បច្ចុប្បន្នតាំងនៅ៖ វិហារ Santa Maria delle Grazie (ប្រទេស អ៊ីតាលី)
តម្លៃ៖ ៤៥០លានដុល្លារ។
៣. រាត្រីសម្បូរផ្កាយ (The Starry Night)

គូរដោយ៖ វ៉ិនសិន វេនហ្គោវ (Vincent van Gogh)
កាលបរិច្ឆេទ៖ ១៨៨៩
បច្ចុប្បន្នតាំងនៅ៖ សារៈមន្ទីរនៃសិល្បៈទំនើប (ទីក្រុងញូវយ៉ក)
តម្លៃ៖ លើស១១១លានដុល្លារ។
៤. សម្រែក (The Scream)

គូរដោយ៖ អេដវ៉ាដ ម៉ាំក (Edvard Munch)
កាលបរិច្ឆេទ៖ ១៨៩៣
បច្ចុប្បន្នតាំងនៅ៖ សារមន្ទីរជាតិ នៅប្រទេស ណវេ ទីក្រុង អូស្លូ
តម្លៃ៖ ១១៩.៩លានដុល្លារ។
៥. ហ្គ័រនីកា (Guernica)

គូរដោយ៖ ផាប្លូ ភីកាសូ (Pablo Picasso)
កាលបរិច្ឆេទ៖ ១៩៣៧
បច្ចុប្បន្នតាំងនៅ៖ សារមន្ទីរ Reina Sofia (ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ)
តម្លៃ៖ ២០០លានដុល្លារ។
៦. ការថើប (The Kiss)

គូរដោយ៖ ហ្គូស្តាវ គ្លីម (Gustav Klimt)
កាលបរិច្ឆេទប៉ាន់ស្មាន៖ ១៩០៧ – ១៩០៨
បច្ចុប្បន្នតាំងនៅ៖សារមន្ទីរ Belvedere (ទីក្រុងវីយែន ប្រទេសអូទ្រីស)
តម្លៃ៖ មិនសម្រាប់លក់ទេ ប៉ុន្តែធ្លាប់បានដោះដូរក្នុងតម្លៃ ២៤០០០០ដុល្លារ។
៧. ស្រីពាក់ក្រវិលគុជខ្យង (Girl With a Pearl Earring)

គូរដោយ៖ ចូហាណាស វើមា (Johannes Vermeer)
កាលបរិច្ឆេទប៉ាន់ស្មាន៖ ១៦៦៥
បច្ចុប្បន្នតាំងនៅ៖ សារមន្ទីរម៉ូរីស (ទីក្រុងឡាអេ ប្រទេសហូឡង់)
តម្លៃ៖ ៣០លានដុល្លារ។
៨. កំណើតនៃអាទិទេព វេនុស (The Birth of Venus)

គូរដោយ៖ Sandro Botticelli
កាលបរិច្ឆេទប៉ាន់ស្មាន៖ ១៥៨៥
បច្ចុប្បន្នតាំងនៅ៖ Le Gallerie Degli Uffizi (ប្រទេស អ៊ីតាលី)
តម្លៃ៖ ៥០០លានដុល្លារ។
៩. ឡាន មេនីណាស (Las Meninas)

គូរដោយ៖ ឌីអេហ្គូ វីឡាស្គីស (Diego Velázquez)
កាលបរិច្ឆេទ៖ ១៦៥៦
បច្ចុប្បន្នតាំងនៅ៖ សារមន្ទីរ ប្រាដូ ទីក្រុង ម៉ាឌ្រីដ
តម្លៃ៖ ៤លានដុល្លារ។
១០. កំណើតបុរសដំបូង (Creation of Adam)

គូរដោយ៖ ម៉ៃខល អេនជែលឡូ (Michelangelo)
កាលបរិច្ឆេទ៖ ១៥០៨ – ១៥១២
បច្ចុប្បន្នតាំងនៅ៖ វិហារ Sistine (ទីក្រុងវ៉ាទីកង់)
តម្លៃ៖ ២.៤លានដុល្លារ៕
ប្រែសម្រួល៖ វារី
ចុចអាន៖គំនូរ ៦ ផ្ទាំង បង្កប់អត្ថន័យជ្រៀលជ្រៅ ចាក់ដល់បេះដូងអ្នកទស្សនា
ចុចអាន៖ទាំងគំនូរល្បីៗរបស់វិចិត្រករ Picasso មួយៗឃើញសាមញ្ញទេ តែតម្លៃវិញរាប់លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ