ព័ត៌មានជាតិ
អ្នកជំនាញមកពីបារាំងបង្ហាញសិល្បៈគំនូរសេរ៉ាម៉ិចរបស់ខ្មែរ ដើម្បីជួយស្វែងរកទីផ្សារ
អ្នកជំនាញមកពីបារាំង និងនៅក្នុងស្រុកបានធ្វើការបង្ហាញសិល្បៈគំនូរសេរ៉ាម៉ិចរបស់ខ្មែរ ដើម្បីជួយស្វែងរកទីផ្សារនៅក្នុងស្រុក និងក្រៅប្រទេស។

លោក Stanislas Loubieres អ្នកជំនាញបារាំងផ្នែកសេរ៉ាម៉ិចបានលើកឡើងនៅក្នុងសន្និសីទសារព័ត៍មានស្តីពីពិព័រណ៍ផ្ទាំងគំនូរ ស្មូនបែបសេរ៉ាម៉ិចរបស់ខ្មែរកាលពីយប់ថ្ងៃទី០៧មិថុនានៅផ្សារទំនើប និងអគារពាណិជ្ជកម្ម The PEAK ក្នុងរាជធានីភ្នំពេញឱ្យដឹងថា មានផ្ទាំងគំនូរ ស្មូន នៃសិល្បៈបែបសេរ៉ាម៉ិចរបស់ខ្មែរជាច្រើន ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ដើម្បីស្វែងរកការគាំទ្រ និងជួយកម្ពស់ទីផ្សារនាំចេញ ក៏ដូចជាទីផ្សារក្នុងស្រុក ខណៈផ្ទាំងគំនូរ ស្មូន នៃសិល្បៈបែបសេរ៉ាម៉ិចរបស់ខ្មែរនៅមិនទាន់មានភាពទូលំទូលាយនៅឡើយ។

លោក Stanislas Loubieres បានណែនាំដល់អ្នកធ្វើអាជីវកម្មសេរ៉ាម៉ិចក្នុងស្រុកត្រូវរចនាប្រកបដោយភាពច្នៃប្រឌិត ដើម្បីទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ជនជាតិបរទេស។
សូមបញ្ជាក់ថា សិប្បកម្មសេរ៉ាមិចដែលជាផ្នែកមួយសិប្បកម្មស្មូនខ្មែរ គឺភាគច្រើនមានការផលិតជាសម្ភារប្រើប្រាស់ ដូចជា ក្អម ឆ្នាំង ចាន និងវត្ថុអនុស្សាវរីយ៍ប្រណីតៗ ដែលត្រូវបានដាក់តាំងបង្ហាញនៅតាមបណ្ដាសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ ជាដើម។

លោក សុន សីហាក់ ដែលជាម្ចាស់សិប្បកម្ម «មរតកសេរ៉ាម៉ិចខ្មែរ» មានទីតាំងនៅខេត្តសៀមរាប បានបញ្ជាក់ថា សិប្បកម្មមរតកសេរ៉ាម៉ិច បានបើកដំណើរការជិត១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រពីសំណាក់បណ្តាជនបរទេសច្រើនជាងខ្មែរ ដែលភាគច្រើនពួកគេទិញយកទៅដាក់តាំងនៅក្នុងហាង សណ្ឋាគារ ភោជនីយដ្ឋាន ឬទីតាំងអាជីវកម្មរបស់ពួកគេ។ ប៉ុន្តែ នៅក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩នេះ វិស័យទេសចរណ៍បានធ្លាក់ចុះ បានធ្វើឱ្យការលក់របស់សិប្បកម្មស្ទើរគ្រប់ប្រភេទមានការធ្លាក់ចុះ ដោយសារតែអតិថិជនភាគច្រើនជាជនបរទេស ។

លោកបានបន្តថាមួយរយៈចុងក្រោយនេះមានប្រជាពលរដ្ឋខ្មែរបានគាំទ្រសេរ៉ាម៉ិចខ្មែរច្រើនពិសេសនៅក្នុងអំឡុងពេលកូវីដ១៩បន្ទាប់ពីលោកបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមប្រជាពលរដ្ឋបានជួយកម្ម៉ង់ទិញសិប្បកម្មសេរ៉ាមិចច្រើនបើទោះបីជាមិនមានភ្ញៀវបរទេសក៏ដោយពីព្រោះថាកាលមុនកូវីដ១៩លោកធ្វើសេរ៉ាម៉ិចសម្រាប់តែភ្ញៀវបរទេសទេតែដោយសារកូវីដលោកបានធ្វើការកែឆ្នៃពីសិល្បៈបែបបរទេសមកជាលក្ខណៈខ្មែរវិញ។

លោកបានបន្ថែមទៀតថា «ឥឡូវនេះសិប្បកម្មខ្ញុំបានទាំងពីរទាំងភ្ញៀវក្នុងស្រុកផងនិងភ្ញៀវបរទេសផងហើយភ្ញៀវខ្លះគាត់កម្ម៉ង់ពីខ្ញុំទលក់បន្តនក្រៅប្រទេសដោយដឹកជញ្ជួនខ្លួនគាត់»។ លោកបានបញ្ជាល់ថា លោកនឹងខិតខំរៀងសូត្របន្ថែមទៀតពីអ្នកជំនាញបរទេសនិងទំនាក់ទំនងជាមួយដៃគូដើម្បីអាចនាំចេញសិប្បកម្មសេរ៉ាម៉ិញនេះទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើនថែមទៀត។ លោកបានបញ្ជាក់ទៀតថា ចំពោះតម្លៃវិញទាបបំផុតចាប់ពី១ដុល្លារនិងខ្ពស់បំផុតរហូតដល់៧០០ដុល្លារ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


