ព័ត៌មានជាតិ
ការប្រកួតរចនាគំនូរសុបិនស្រ្តីបញ្ចប់ទៅដោយរកឃើញម្ចាស់ជ័យលាភីលេខ២ស្ទួន គ្មានជ័យលាភីលេខ១
ការប្រកួតរចនាគំនូរសុបិនស្ត្រីជំនាន់ទី១០ ក្រោមប្រធានបទ “អច្ឆរិយកម្ពុជា” បានបញ្ចប់ទៅដោយរលូននៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះគឺបានរកឃើញម្ចាស់ជ័យលាភីលេខ៣ចំនួន៣រូប និងម្ចាស់ជ័យលាភីលេខ២ ចំនួន២រូប គ្មានជ័យលាភីលេខ១ឡើយ។

ម្ចាស់ជ័យលាភីលេខ៣ចំនួន៣រូបគឺបានទៅលើ បេក្ខនារីទី១ឈ្មោះ ខាត់ រីណា វ័យ២៥ឆ្នាំ និងបេក្ខនារីទី២ឈ្មោះ ខៀវ សេរីរត្នសៅវត្តី វ័យ២០ឆ្នាំ កំពុងសិក្សាសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងបេក្ខនារីទី៣ឈ្មោះ កៀន ដាវី វ័យ២៣ឆ្នាំជាបេក្ខនារីមកពីខេត្តខេត្តសៀមរាប កំពុងបម្រើការងារនៅមន្ទីរពេទ្យ។
ដោយឡែកម្ចាស់ជ័យលាភីលេខ២ ទាំងពីររូបគឺបានទៅលើ បេក្ខនារីទី១ឈ្មោះ មៀន គីមចេង វ័យ២១ឆ្នាំ មានស្រុកកំណើត នៅខេត្តសៀមរាប បច្ចុប្បន្នកំពុងបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) និងបេក្ខនារីទី២ឈ្មោះ ភាព ស្រីរ័ត្ន វ័យ ២២ឆ្នាំ ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ចំពោះមូលហេតុដែលនាំឱ្យគ្មានម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតរចនាគំនូរសុបិនស្ត្រីនេះ អ្នកស្រី ហ៊ាង វត្តី គណកម្មការ និងជាសហរៀបចំកម្មវិធីបានឱ្យដឹងថា ពីព្រោះតែ បេក្ខនារី មៀន គីមចេង មានកំហុសបច្ចេកទេសត្រង់ចំណុចប្រើប្រាស់ពណ៌ ឯបេក្ខនារី ភាព ស្រីរ័ត្ន មានកំហុសបច្ចេកទេសត្រង់ចំណុចខុសប្រធានបទរបស់កម្មវិធី។ អ្នកស្រី ហ៊ាង វត្តី បន្ថែមថា ការរចនាគំនូររបស់អ្នកទាំងពីរមានភាពល្អឥតខ្ចោះច្រើនអាចឆក់យកអារម្មណ៍របស់គណកម្មការ ក៏ប៉ុន្តែចំណុចកំហុសបច្ចេកទេសបន្តិចបន្តួច ទើបគណកម្មការសម្រេចផ្ដល់ជ័យលាភីលេខ២ស្ទួនជូនបេក្ខនារីទាំងពីរតែម្ដង។

សម្រាប់ម្ចាស់ជ័យលាភីលេខ៣ចំនួន៣រូប ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន១រយដុល្លារ ចំណែកឯបេក្ខនារីជ័យលាភីលេខ២ចំនួន២រូប ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន៣រយដុល្លា។ក្រៅពីប្រាក់រង្វាន់ ចំពោះអ្នកឈ្នះក្នុងកម្មវិធីការប្រកួតរចនាគំនូរសុបិនស្ត្រីជំនាន់ទី១០ ក៏នឹងទទួលបានឳកាសការរៀនសូត្រ និងអាហារូបករណ៍ក្នុងសាលាសិល្បៈ។ លើសពីនេះ គឺស្មាដៃរបស់បេក្ខនារីមួយចំនួន ក៏ត្រូវបានបានយកទៅប្រើប្រាស់ក្នុងផលិតផលនៅហាង Amazing Cambodia ទាំង៧ ដែលទីតាំងនៅផ្សារទំនើប AEON និងព្រលានយន្តហោះ។

គួរឱ្យដឹងថា ការប្រកួតរចនាគំនូរសុបិនស្ត្រីជំនាន់ទី១០ ប្រព្រឹត្តឡើងវិញម្តងទៀត បន្ទាប់ពីការរីករាលដាលជម្ងឺកូវិដ រយៈពេល៣ឆ្នាំ កន្លះ។ អ្នករៀបចំ គឺលោកស្រី WaKana Nukui ម្ចាស់ក្រុមហ៊ុន Blooming Life និង អ្នកនាង ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ។ លោកស្រីWaKana Nukui ដែលជាអ្នករៀបចំកម្មវិធី បានឱ្យដឹងថាអ្នកស្រីរៀបចំកម្មវិធីនេះឡើង ដោយសារលោកស្រីមានអារម្មណ៍រីករាយដោយប្រាសាទអង្គរវត្ត និងស្នាមញញឹមរបស់ជនជាតិខ្មែរ ព្រមទាំងមើលឃើញថានៅប្រទេសកម្ពុជាខ្វះខាតអ្នកជំនាញផ្នែករចនា។ លោកស្រីបន្ថែមថា លោកស្រីបង្កើតដើម្បីបង្កើតឱកាសដល់ក្មេងស្រីៗនៅប្រទេសកម្ពុជាមានជីវភាពប្រសើរឡើង។ ដើម្បីចូលរួមការងារនេះ លោកស្រីបានរៀបចំការប្រកួតរចនាគំនូរសុបិនស្ត្រីតាំងពីឆ្នាំ២០១១ ហើយកម្មវិធីនេះបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ក្នុងការជំរុញឲ្យក្មេងៗមានភាពក្លាហាន និងសម្រេចនូវក្តីសុបិនរបស់ខ្លួន ដែលរហូតមកទល់ពេលនេះមានបេក្ខនារីជាច្រើន ក៏ទទួលបានស្មាដៃ ពានរង្វាន់កំរិតអន្តរជាតិ និងចាប់យកអាជីពរចនានេះ៕
ដោយ៖ង៉ិល ណារ៉ាត់












-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


