ជីវិតកម្សាន្ដ
អ្នកគាំទ្រថា តារាស្រី៣រូបជាកូនភ្លោះ
តាមរយៈរូបភាព១សន្លឹកដែលត្រូវបានចែក រំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នាក្រោយឃើញសកម្មភាពរបស់ស្រីស្អាត៣រូបបានឈរថតក្បែរគ្នាស្ថិតក្នុងរូបភាពនិងកាតុតែងខ្លួនដូចៗគ្នា។
រូបភាពដ៏ស្រស់ស្អាតនិងកម្រនេះបន្ទាប់ពីត្រូវបានចែកចាយនៅលើបណ្តាញសង្គមភ្លាមៗនោះ កត់សម្គាល់ឃើញមានមតិមហាជនមួយចំនួនបានយល់ច្រឡំថា អ្នកទាំង៣គឺជាបងប្អូនភ្លោះដែលកើតចេញពីផ្ទៃម្តាយតែមួយ។ ដោយក្នុងនោះមានការលើកឡើងថា មើលចង់ច្រឡំវង្វេងអស់ហើយ អីក៏ដូចគ្នាយ៉ាងនេះ តើពួកគាត់ទាំងបីជាបងប្អូនភ្លោះនឹងគ្នាឬយ៉ាងណា?។

ឆ្លើយតបនិងចម្ងល់របស់អ្នកគាំទ្រខាងលើនេះភ្លាមៗនោះត្រូវអ្នកគាំទ្រដែលបានស្គាល់អត្តសញ្ញាណតារាស្រីទាំង៣រូបបានបញ្ជាក់ច្បាស់ថា អ្នកទាំង៣នេះពុំមែនជាកូនភ្លោះទេ។ ប្រភពបានបង្ហាញថាពួកគេគឺជាតារាសម្តែងនិងម៉ូដែល ១.តារាសម្ដែងឆ្នើមអ្នកនាង ម៉ាក់ សែនសូនីតា,២.តារាសម្ដែងវ័យក្មេងកញ្ញា ដាវ ដាវីកា និងម្ចាស់ពានបវរកញ្ញា Miss G rand Cambodia 2019 ដេត ស្រីនាឌ។

ក្រៅតែពីការស្លៀកពាក់និងតុបតែងក្នុងសំលៀកបំពាក់ឈុតបុរាណដូចៗគ្នានោះ តារាស្រី៣រូបនេះថែមទាំងមានផ្ទៃមុខមាត់ស្រដៀងគ្នាស្ទើរ១០០ភាគរយដែលមហាជនមើលមួយភ្លែតសឹងច្រឡំថាជាមនុស្សតែមួយឬបងប្អូនភ្លោះទៀតផង។ ចង់ដឹងច្បាស់សូមមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ