ព័ត៌មានអន្ដរជាតិ
ថៃមានជនឱកាសនិយមលក់ថ្នាំប្រមាត់មនុស្សព្យាបាលកូវីដក្លែងក្លាយ
អាជ្ញាធរបានព្រមានដល់អ្នកប្រើប្រាស់អំពីថ្នាំគ្រាប់ផលិតពីស្មៅប្រមាត់មនុស្សក្លែងក្លាយ បន្ទាប់ពីបុរសម្នាក់ត្រូវបានចាប់ខ្លួនជាមួយងថ្នាំក្លែងក្លាយនៅខេត្ត Nakhon Pathom ចំពេលដែលថ្នាំនេះកំពុងមានតម្រូវការខ្ពស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩។
នាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់ និងរដ្ឋបាលចំណីអាហារ និងឱសថបានឲ្យដឹងថា កាលពីថ្ងៃចន្ទ បុរសឈ្មោះ Thanachote ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះមួយនៅស្រុក Kamphaeng Saen ខេត្ត Nakhon Pathom។

នៅពេលចាប់ខ្លួន មន្ត្រីបានរកឃើញកំប៉ុងថ្នាំគ្រាប់ចំនួន៤៥០ដែលអះអាងថាជាថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ថ្នាំគ្រាប់ប្រហែលជា ៦០ ០០០គ្រាប់មានផ្ទុកម្សៅ កញ្ចប់ថ្នាំគ្រាប់ដែលអត់ស្លាក់សំគាល់៣០០ និងដបទទេមានគម្រប៦០០០។ ពួកគេជឿថា ទាំងនេះជាថ្នាំគ្រាប់ផលិតពីស្មៅប្រមាត់មនុស្សក្លែងក្លាយដែលផលិតនៅក្នុងផ្ទះតែម្តង។
ជនសង្ស័យបានសារភាពថា ខ្លួនបានច្រកម្សៅ tinospora crispa ចូលក្នុងគ្រាប់ថ្នាំ ស្មៅព្រះចន្ទដែលមានស្លឹកដូចបេះដូងចាប់តាំងពីប្រទេសថៃបានធ្វើតេស្តថ្នាំគ្រាប់ប្រមាត់មនុស្សដើម្បីព្យាបាលកូវី។
អគ្គលេខាធិការរងស្តីទី រដ្ឋបាលចំណីអាហារ និងឱសថបាន(FDA) អ្នកស្រី Supatra Boonserm បាននិយាយថា ផលិតផលស្មៅប្រមាត់មនុស្សខ្វះខាតចំពេលដែលមានតម្រូវការខ្ពស់ដែលនាំឲ្យកើតមានផលិតផលក្លែងក្លាយ។
អ្នកស្រីបានប្រាប់ប្រជាជនឲ្យពិនិត្យមើលផលិតផលដែលត្រូវបានអនុម័តដោយ FDA មុនពេលទិញយកទៅប្រើប្រាស់។

លោក Nathasak Chaonasai ស្នងការនាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់បាននិយាយថា អ្នកផលិតថ្នាំក្លែងក្លាយនឹងប្រឈមជាប់ពន្ធនាគារ១០ឆ្នាំ និងពិន័យជាប្រាក់១លានបាត។ សម្រាប់អ្នកលក់ថ្នាំក្លែងក្លាយប្រឈមនឹងជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់៣០ម៉ឺនបាត។
កាលពីសប្តាហ៍មុន គណៈរដ្ឋមន្ត្រីថៃបានអនុម័តជាផ្លូវការដើម្បីប្រើប្រាស់ថ្នាំផលិតពីស្មៅប្រមាត់មនុស្សព្យាបាលអ្នកជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស