ព័ត៌មានអន្ដរជាតិ
ថៃ បារម្ភថា ភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ អាចបង្កជាទឹកជំនន់ធំ ដូចឆ្នាំ២០១១
ប្រទេសថៃកំពុងបារម្ភថា ភ្លៀងធ្លាក់ដូចហែកមេឃនាពេលថ្មីៗនេះ កំពុងទាញស្ថានការណ៍ឲ្យដូចទៅនឹងឆ្នាំ២០១១ ដែលជាឆ្នាំកើតទឹកជំនន់ធំ បង្កទុក្ខលំបាកដល់ប្រជាជន។

កាលពីឆ្នាំ២០១១ ប្រទេសថៃជួបទឹកធំដោយសារឥទ្ធិពលព្យុះភ្លៀងមូសុង បណ្តាលឲ្យមនុស្សស្លាប់ជាង៨០០នាក់ និងប៉ះពាល់ពលរដ្ឋជាង១៣លាននាក់ និងឈានដល់ការប្រកាសអាសន្ននៅខេត្តចំនួន៦០។
យ៉ាងណាឆ្នាំនេះ បាតុភូតព្យុះភ្លៀងមូសុងបានវាយប្រហារប្រទេសថៃសាជាថ្មី ដោយទិន្នន័យគិតចាប់ពីថ្ងៃទី១-១៤ខែឧសភាបង្ហាញថា ទីក្រុងបាងកក មានភ្លៀងធ្លាក់ឈានដល់កម្រិត១៨៨.៥មិល្លីម៉ែត្រ ពោលគឺកើនឡើង ៩៥% បើធៀបនឹងកម្រិតទឹកភ្លៀងជាមធ្យមរយៈពេល៣០ឆ្នាំ ដែលកត់ត្រាដោយនាយកដ្ឋានលូនិងប្រព័ន្ធលូនៃប្រទេសថៃ។

សាស្ត្រាចារ្យ Seree Supratid នាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយ នៃសាកលវិទ្យាល័យ Rangsit បានឲ្យដឹងថា ដោយសារបាតុភូត La Niña ធ្វើឲ្យអាកាសធាតុនិងរដូវប្រែប្រួលមិនអាចស្មានដឹង។ ភ្លៀងធ្លាក់យ៉ាងគំហុក ក្លាយជាគំរូអាកាសធាតុមួយទៀត ដែលមិនអាចទាយទុកជាមុនបាន ហើយបង្ហាញពីបញ្ហាប្រឈមនៃភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលដ៏ខ្លីដែលពិបាកនឹងព្យាករ។លោកបន្តថា បរិមាណទឹកភ្លៀងជាមធ្យមត្រឹមមួយខែឧសភា គឺមានកម្រិត ២១៤មិល្លីម៉ែត្រ ដែលខ្ពស់ជាងកម្រិតមធ្យមក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ បាត់ទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ជាវិធានការបង្ការ ថៃ បានរៀបចំប្រព័ន្ធលូនិងធារាសាស្រ្តទូទាំងប្រទេស ជាពិសេសក្នុងរាជធានីបាងកកតែម្តង ដើម្បីធានាថា ស្ថានភាពនឹងមិនអាក្រក់ដូចឆ្នាំ២០១១នោះទេ។
សូមជម្រាបថា ក្រៅពីសម្លាប់មនុស្ស, ទឹកជំនន់ឆ្នាំ២០១១នៅប្រទេសថៃ គឺស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិដែលបង្កការខាតបង់ទឹកប្រាក់ច្រើនបំផុតលើពិភពលោកនាពេលនោះ ដោយបំផ្លាញសេដ្ឋកិច្ចថៃ ក្នុងទំហំទឹកប្រាក់ ៤៥ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ប្រញាប់ពិនិត្យទំនប់ទឹក ១១កន្លែងក្រោយរញ្ជួយដី ៤.៥រ៉ិចទ័រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


