កីឡា
សាលី អ៊ូមើត៖ ខ្ញុំធ្វើឲ្យពិភពលោកស្គាល់កម្ពុជារួចហើយតទៅនេះជាពេលវេលាអាចចូលនិវត្តន៍បានហើយ
កីឡាករឆ្នើមលំដាប់អន្តរជាតិ សាលី អ៊ូមើត ថាលោកនៅជាមួយកីឡាម៉ូតូទឹកនេះប្រហែលជាង ១៨ឆ្នាំ និងធ្វើឲ្យពិភពលោកស្គាល់កម្ពុជាតាមរយៈមេដាយពិភពលោកគ្រប់កម្រិតរួចហើយ ដូច្នេះជាពេលវេលាសមល្មមមួយដែលអាចចូលនិវត្តន៍បានហើយ។

រូបភាពលើហ្វេសបុក សាលី អ៊ូមើត
កីឡាករ សាលី អ៊ូមើត បានឲ្យដឹងថា គិតមកដល់ពេលនេះគឺលោកនៅជាមួយកីឡាម៉ូតូទឹកនេះអស់ជាង ១៨ឆ្នាំមកហើយ បង្កើតស្នាដៃ និងឈ្នះមេដាយកម្រិតពិភពលោកជាច្រើនរួចមកហើយដែរ។ មានបរទេសរាប់រយប្រទេសដែលស្គាល់កម្ពុជា និងមើលឃើញទង់ជាតិកម្ពុជាតាមរយៈការប្រកួតជាង ១៨ឆ្នាំមកនេះ។

រូបភាពលើហ្វេសបុក សាលី អ៊ូមើត
ជើងខ្លាំងខាងម៉ូតូទឹករបស់កម្ពុជាខាងលើបន្ថែមទៀតថា ពេលវេលានៅជាមួយកីឡាមួយនេះក៏យូរឆ្នាំមកហើយដែរ រួមផ្សំមិនសូវមានការលើកទឹកចិត្តផងនោះ និងមិនសូវមានការរួបរួមក្នុងការជួយអភិវឌ្ឍន៍ផងនោះទើបធ្វើឲ្យរូបលោករឹតតែចង់ដកខ្លួនហើយចូលនិវត្តន៍បែបនេះ។

រូបភាពលើហ្វេសបុក សាលី អ៊ូមើត
ម្ចាស់មេដាយមាសកីឡាអាស៊ីនៅប្រទេសឥណ្ឌូណេស៊ីខាងលើនេះបន្ថែមទៀតថា បញ្ហាមួយទៀតលោកក៏អស់លទ្ធភាពក្នុងការជំរុញអភិវឌ្ឍន៍ និងសម្របសម្រួលលើការប្រកួតផ្សេងៗហើយដែរ។ លោកអស់លទ្ធភាពត្រឹមនេះហើយ ដូច្នេះដូចធ្លាប់បានលើកឡើងថាបន្ទាប់ពីសម្រេចក្ដីបំណងលើកមេដាយពិភពលោកបង្ហាញទង់ជាតិខ្មែរឲ្យគេស្គាល់ហើយនោះគឺសមល្មមចូលនិវត្តន៍ហើយដែរ។

រូបភាពលើហ្វេសបុក សាលី អ៊ូមើត
បញ្ជាក់ដែរថា គម្រោងនៃការចូលនិវត្តន៍របស់កីឡាករ សាលី អ៊ូមើត ពីកីឡាម៉ូតូទឹកនេះអាចនឹងធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។ សាលី អ៊ូមើត ជាជើងខ្លាំងរបស់កម្ពុជាដែលមានបទពិសោធកម្រិតពិភពលោក។ កីឡាកររូបនេះធ្លាប់ប្រកួតកីឡាម៉ូតូទឹកស្ទើរគ្រប់ប្រទេស គ្រប់កម្មវិធីទៅហើយនៅលើពិភពលោក។ រូបគេក៏ជាម្ចាស់មេដាយពិភពលោក និងជាម្ចាស់មេដាយមាសកីឡាស៊ី នៅប្រទេសឥណ្ឌូណេស៊ី ជូនកម្ពុជាផងដែរ៕


សាលី អ៊ូមើត និងសម្ដេចតេជោ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


