ព័ត៌មានអន្ដរជាតិ
នេះចំនួនវ៉ាក់សាំង និងប្រទេសដែល អាមេរិក បរិច្ចាគទៅឲ្យ
សេតវិមានបានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ១១០ លានដូសទៅកាន់ប្រទេសជាង ៦០ ហើយ ក្នុងនាមជាមេដឹកនាំពិភពលោក ។

រដ្ឋបាលលោក បៃដិន បានហៅវាថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយកត់សម្គាល់ថា វាច្រើនជាងការបរិច្ចាគរបស់ប្រទេសដទៃទៀត និងឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសរបស់អាមេរិក ។
នៅពេលសម្រេចចិត្តថា ប្រទេសណាដែលទទួលវ៉ាក់សាំង និងចំនួនប៉ុន្មាន សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកពិចារណាលើកត្តាជាច្រើនរួមមាន អត្រាករណីឆ្លង អត្រាស្លាប់ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសមត្ថភាពរបស់ប្រទេសនោះ ក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន ។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា “នេះគឺជាគ្រាដ៏ពិសេសមួយនៅក្នុងប្រវត្តិសាស្ត្រ ។ យើងនឹងបន្តធ្វើការជាមួយដៃគូក្នុងតំបន់ ដើម្បីធានាថា វ៉ាក់សាំងទាំងនេះត្រូវបានចែកចាយតាមវិធីដែលមានភាពស្មើគ្នា និងតាមទិន្នន័យវិទ្យាសាស្ត្រ និងសុខភាពសាធារណៈ” ។
វ៉ាក់សាំងភាគច្រើនត្រូវបានបរិច្ចាគដល់បណ្តាប្រទេសអាហ្វ្រិក ខណៈប្រទេសដទៃទៀតក៏ទទួលបានចំនួនដ៏ច្រើនលើសលុបផងដែរ ដោយផ្អែកលើចំនួនករណីឆ្លងជំងឺកូវីដ ១៩ ។

ទន្ទឹមនោះ ប្រេស៊ីលបានទទួលវ៉ាក់សាំងចំនួន ៣ លានដូស អាហ្សង់ទីន ៣.៥ លានដូស ម៉ិកស៊ិក ៤ លាន និងបង់ក្លាដែស ៥.៥ លានដូស ។
ស្របពេលជាមួយគ្នានេះ រដ្ឋបាលលោក បៃដិន ក៏បានប្រកាសកាលពីថ្ងៃចន្ទដែរថា ការផ្តល់វ៉ាក់សាំងបច្ចុប្បន្នគឺជា “គ្រាន់តែជាការចាប់ផ្តើម” នៃកិច្ចខិតខំប្រឹងប្រែងជាសកលប៉ុណ្ណោះ ដោយនិយាយថា នៅចុងខែសីហានេះ អាមេរិកនឹងចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំង Pfizer ចំនួនកន្លះពាន់លានដូស ដែលខ្លួនបានសន្យាទិញ និងបរិច្ចាគដល់ប្រទេសដែលមានប្រាក់ចំណូលទាប ចំនួន ១០០ ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន