ព័ត៌មានអន្ដរជាតិ
អតិផរណាអាមេរិកកើនឡើងខែមុន ចំពេល ត្រាំ គ្រោងអនុវត្តពន្ធខ្ពស់
អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងប្រមាណ ០,៣ ភាគរយ នៅខែមិថុនា ធៀបនឹងខែឧសភា ចំពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងអនុវត្តពន្ធខ្ពស់នៅដើមខែសីហា ដែលអាចឱ្យតម្លៃទំនិញនាំចូលនៅអាមេរិកកាន់តែថ្លៃសម្រាប់អ្នកប្រើប្រាស់។

ទិន្នន័យពីក្រសួងការងារអាមេរិក បានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ប្រចាំឆ្នាំ បានកើនឡើង ២,៧ ភាគរយ នៅខែមិថុនា ធៀបនឹងកំណើន ២,៤ ភាគរយ នៅខែឧសភា ដែលបង្កើតបានជាកំណើនប្រចាំខែធំបំផុត រាប់តាំងពីខែកុម្ភៈ ដើមឆ្នាំ។
ថ្លៃថាមពល និងការចំណាយសម្រាប់លំនៅដ្ឋានខ្ពស់ ដូចជាការជួលផ្ទះ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនអតិផរណាប្រចាំខែមិថុនា។ ប៉ុន្តែទិន្នន័យរបស់ក្រសួងក៏បានណែនាំផងដែរថា អ្នកប្រើប្រាស់ចាប់ផ្តើមឃើញពីផលប៉ះពាល់នៃពន្ធគយ ដោយសារក្រុមហ៊ុនមួយចំនួនចាប់ផ្តើមបង្កើនតម្លៃលើទំនិញនាំចូលដោយសារតែពន្ធ ត្រាំ។ ទោះបីបែបនេះក្ដី កំណើននៅតែមានកំណត់ ដែលប៉ះប៉ូវដោយការធ្លាក់ចុះនៃតម្លៃរថយន្តថ្មី និងមួយទឹក និងថ្លៃសំបុត្រយន្តហោះ និងកក់សណ្ឋាគារ។

កន្លងមក មានការព្រមានថា គោលនយោបាយពន្ធខ្ពស់របស់ ត្រាំ នឹងធ្វើឱ្យតម្លៃទំនិញនៅអាមេរិកកើនឡើង បង្កហានិភ័យពីសម្ពាធអតិផរណា។ រាប់តាំងពីដើមខែមេសាមក លោក ត្រាំ យកពន្ធ ១០ ភាគរយ លើទំនិញនាំចូលពីប្រទេសភាគច្រើនទូទាំងពិភពលោក ដោយពន្យារពេលការអនុវត្តពន្ធខ្ពស់ ដែលកំណត់ពេលចូលជាធរមានជាថ្មីនៅថ្ងៃ ១ សីហា។ កំណើនអតិផរណា អាចធ្វើឱ្យធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) បន្តផ្អាកកាត់បន្ថយអត្រាការប្រាក់ ដែលផ្ទុយពីអ្វីដែលលោក ត្រាំ ចង់បាន ហើយទទូចរិះគន់ Fed ចំពោះការមិនធ្វើដូច្នេះ។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានបានច្រានចោលការអះអាងដែលថា ពន្ធខ្ពស់នឹងធ្វើឱ្យតម្លៃទំនិញកាន់តែថ្លៃសម្រាប់ពលរដ្ឋអាមេរិក ដោយលើកហេតុផលថា ក្រុមហ៊ុន និងអ្នកនាំចេញបរទេសទទួលរងនូវការចំណាយ។ ផ្ទុយទៅវិញ ពន្ធរបស់ខ្លួននឹងបង្កើតការងារ តាមរយៈការជំរុញឱ្យក្រុមហ៊ុននានាវិនិយោគក្នុងស្រុក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


