ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដផលិតពីរុក្ខជាតិ មានតម្លៃថោកនិង បង្កើតភាពស៊ាំកាន់តែខ្លាំង ជាពិសេស មិនចាំបាច់ចាក់
អ្នកវិទ្យាសាស្ត្រ២រូប កំពុងសិក្សាលើវិធីសាស្រ្ត បង្កើតវ៉ាក់សាំងផលិតពីរុក្ខជាតិ ក្នុងគោលបំណងកាត់បន្ថយថ្លៃដើម និងបន្ថយថ្លៃព្យាបាល ដើម្បីបំពេញតម្រូវការរបស់មនុស្ស។

អ្នកវិទ្យាសាស្រ្ត Hugues Fausther-Bovendo ជនជាតិកាណាដា និង Gary Kobinger ជនជាតិអាមេរិក បានស្នើឲ្យប្រើ “កម្មវិធីបណ្តុះម៉ូលេគុល” ដែលដាក់ DNA បង្កើតប្រូតេអ៊ីននៅក្នុងកោសិការុក្ខជាតិ។
បន្ទាប់មក កោសិកានោះ ត្រូវបានប្រែក្លាយទៅជាសារធាតុចម្រាញ់ ដើម្បីយកបង្កើតវ៉ាក់សាំង។

ការបណ្ដុះម៉ូលេគុល ត្រូវបានគេស្នើឡើងដំបូង ជាជម្រើសមួយសម្រាប់ផលិតកម្មជីវសាស្ត្រក្នុងឆ្នាំ១៩៨៦ ពីព្រោះអ្វីដែលអ្នកវិទ្យាសាស្ត្រទាំងអស់ត្រូវការ គឺការរៀបចំផ្ទះកញ្ចក់ដែលមានតម្លៃថោកជាងបន្ទប់ឡជីវឧស្ម័ន។
វិធីសាស្រ្តនេះ បានបង្ហាញពីជោគជ័យក្នុងការសាកល្បងគ្លីនិកដំណាក់កាលទី៣ ចំពោះបេក្ខជនវ៉ាក់សាំងកូវីដមួយប្រភេទឈ្មោះ CoVLP និងវ៉ាក់សាំងប្រឆាំងជំងឺគ្រុនផ្តាសាយ ដែលវ៉ាក់សាំងទាំងពីរនេះ នឹងត្រូវផលិតជាថ្នាំបង្ការលេបតាមមាត់ មិនមែនជាថ្នាំ ចាក់ទេ។
លោក Fausther-Bovendo និងលោក Kobinger បានសរសេរនៅក្នុងអត្ថបទមួយដែលចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រថា វ៉ាក់សាំងដែលផលិតពីរុក្ខជាតិប្រឆាំងនឹងវីរុសផ្តាសាយនិងមេរោគ SARS-CoV-2 ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រូតេអ៊ីនព្យាបាលរោគដំបូងគេ ដែលផលិតនៅក្នុងរុក្ខជាតិទាំងមូលសម្រាប់ការប្រើប្រាស់របស់មនុស្ស។
Fausther-Bovendo និង Kobinger មិនត្រឹមតែនិយាយម្តងហើយម្តងទៀតអំពីថ្លៃដើមនៃវិធីសាស្រ្តប្រពៃណីនៅក្នុងអត្ថបទទស្សនាវដ្តីវិទ្យាសាស្ត្រនោះទេ ប៉ុន្តែពួកគេក៏បានកត់សម្គាល់ផងដែរថា ប្រូតេអ៊ីនដែលផលិតដោយរុក្ខជាតិ គឺផ្តល់នូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំងជាងមុន ពីព្រោះវាជាប្រភេទលេបតាមមាត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កុមារមួយចំនួនតូច នៅតែមានរោគសញ្ញា២នេះ រយៈពេលយូរ ក្រោយជាសះស្បើយពីកូវីដ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន