ព័ត៌មានអន្ដរជាតិ
បណ្តុំវីដេអូស្តែងៗ នៃការបាញ់ប្រហារក្នុងសាកលវិទ្យាល័យ រុស្ស៊ី កាលពីម្សិលមិញ
មនុស្សចំនួន៨នាក់បានស្លាប់ និងយ៉ាងតិច ៣២ នាក់រងរបួស នៅក្នុងការសម្លាប់រង្គាល ដែលបង្កឡើងដោយខ្មាន់កាំភ្លើងវ័យក្មេង នៅសាកលវិទ្យាល័យមួយក្នុងប្រទេស រុស្ស៊ី។

និស្សិតដែលមានការភ័យខ្លាច ត្រូវបានគេឃើញលោតចុះតាមបង្អួចនៅពេលខ្មាន់កាំភ្លើងឈ្មោះ Timur Bekmansurov អាយុ១៨ឆ្នាំ បានបើកការវាយប្រហារនៅសាកលវិទ្យាល័យ Perm State ក្នុងតំបន់ជួរភ្នំ Ural នៃប្រទេសរុស្ស៊ី។

នៅក្នុងវីដេអូដ៏គួរឲ្យរន្ធត់ ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានគេឃើញ ដើរតាមបរិវេណសាលាដោយកាន់កាំភ្លើងបរបាញ់ ខណៈស្លៀកពាក់ឈុតពណ៌ខ្មៅ។

ការវាយប្រហារបានបញ្ចប់ នៅពេលប៉ូលិសបាញ់ទៅលើគាត់។ របាយការណ៍ខ្លះលើកឡើងថា គាត់បានស្លាប់ប៉ុន្តែខ្លះទៀតនិយាយថា គាត់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។

ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានកំណត់អត្តសញ្ញាណថាជានិស្សិតនៅសាកលវិទ្យាល័យ ហើយ ទទួលបានកាំភ្លើងបរបាញ់កាលពីខែឧសភា។

មានការអះអាងថា សកម្មភាពរបស់គាត់មិនពាក់ព័ន្ធនឹងនយោបាយឬសាសនាទេ ប៉ុន្តែត្រូវបានជំរុញដោយភាពស្អប់ខ្ពើម។

គួរបញ្ជាក់ថា នេះគឺជាការបាញ់ប្រហារលើកទី ២ នៅឯទីតាំងអប់រំ ក្នុងប្រទេសរុស្ស៊ីនៅឆ្នាំនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្អើលពេញសាកលវិទ្យាល័យនៅ រុស្ស៊ី ក្រោយខ្មាន់កំភ្លើងដើរចូលបាញ់រះ ស្លាប់ ៨ នាក់

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស