ព័ត៌មានអន្ដរជាតិ
បុគ្គលិកស្ថានទូតអ៊ីស្រាអែល២នាក់ ត្រូវបានបាញ់សម្លាប់នៅអាមេរិក ខណៈជនសង្ស័យស្រែកដោះលែងប៉ាឡេស្ទីន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២២ខែឧសភានេះ បុគ្គលិកស្ថានទូតអ៊ីស្រាអែល២នាក់ ដែលជាគូស្នេហ៍វ័យក្មេងត្រូវបានបាញ់សម្លាប់នៅខាងក្រៅសារមន្ទីរ Capital Jewish ក្នុងទីក្រុង Washington DC សហរដ្ឋអាមេរិក។

ជនសង្ស័យដែលត្រូវបានគេកំណត់អត្តសញ្ញាណ មានឈ្មោះ Elias Rodriguez អាយុ ៣០ ឆ្នាំមកពីទីក្រុង Chicago ដែលបានស្រែកថា «ដោះលែងប៉ាឡេស្ទីនឲ្យមានសេរីភាព» បន្ទាប់ពីការវាយប្រហារ។ ក្រោយមកត្រូវបានប៉ូលិសចាប់ខ្លួន។ យោងតាមឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក Yechiel Leiter បាននិយាយថា គូស្នេហ៍ទាំងពីរទើបតែបានចាកចេញពីកម្មវិធីការទូតមួយ ហើយកំពុងរៀបចំផែនការធ្វើដំណើរទៅទីក្រុងហ្សេរុយសាឡឹម ប្រទេសអ៊ីស្រាអែល។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ៩ និង ០៥នាទីយប់(ម៉ោងក្នុងស្រុក) នៅក្នុងតំបន់សន្តិសុខតឹងរឹងក្បែរអគាររដ្ឋាភិបាល។ ប៉ូលិសបានបញ្ជាក់ថា Rodriguez មិនមានប្រវត្តិឧក្រិដ្ឋកម្មពីមុនទេ ហើយក៏មិនមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមដែរ។

ក្រុមមន្ត្រីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានហៅទង្វើនៃអំពើហិង្សានេះថាប្រឆាំងនឹងសាសនា ខណៈរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានសន្យារកយុត្តិធម៌ឲ្យជនរងគ្រោះ។ អ្នកការទូតអ៊ីស្រាអែល រួមទាំងឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិលោក Danny Danon បានចាត់ទុកការបាញ់ប្រហារនេះថាជាសកម្មភាពនៃ «អំពើភេរវកម្មនិយមប្រឆាំងជនជាតិយូដា» ដោយជំរុញឱ្យសហរដ្ឋអាមេរិកធ្វើសកម្មភាពរឹតបន្តឹងសន្តិសុខ។
មន្ត្រីអាមេរិក និងអ៊ីស្រាអែលបានប្តេជ្ញាធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងបង្កើនការការពារសម្រាប់សហគមន៍ជនជាតិជ្វីហ្វ និងបុគ្គលិកការទូតទូទាំងប្រទេស។ ការវាយប្រហារនេះបានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងលើអំពើហិង្សាដែលជំរុញដោយមនោគមវិជ្ជា និងនយោបាយនៅក្នុងសហរដ្ឋអាមេរិក ចំពេលមានភាពតានតឹងសកលកើនឡើង៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


