ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារក្នុងសាកលវិទ្យាល័យនៅអាមេរិក ស្លាប់និងរបួសមនុស្សច្រើននាក់
ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់បានកើតឡើងនៅឯសាកលវិទ្យាល័យរដ្ឋហ្វ្លរីដា ក្នុងទីក្រុងTallahassee នៃសហរដ្ឋអាមេរិកនៅថ្ងៃសុក្រទី១៨ខែមេសាឆ្នាំ២០២៥ ដោយបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិតនិងច្រើននាក់ទៀត រងរបួស។

តាមការចុះផ្សាយរបស់ RT, មនុស្សស្លាប់២នាក់នោះមិនមែនជានិស្សិតឡើយ ប៉ុន្តែគេជឿថា ខ្មាន់កាំភ្លើងគឺជានិស្សិត ហើយរូបគេក៏ត្រូវរបួសផងដែរក្នុងហេតុការណ៍នេះ ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស។
មន្ត្រីប៉ូលិសប្រចាំតំបន់ Leon លោក Walt McNeil អះអាងថា ខ្មាន់កាំភ្លើងមានឈ្មោះ Phoenix Ikner ត្រូវជាកូនរបស់ស្រ្តីជាមន្ត្រីមូលដ្ឋានម្នាក់។ Ikner បានយកកាំភ្លើងពីម្តាយទៅបាញ់ ខណៈមកទល់ពេលនេះ គេមិនទាន់ដឹងអំពីមូលហេតុនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ។

មិនត្រឹមតែកាំភ្លើងទេ ក្រោយការបាញ់ប្រហារ ប៉ូលិសក៏បានរកឃើញអាវុធផ្សេងទៀត ទុកនៅក្នុងរថយន្តដែលចតចោលក្បែរបរិវេណសកលវិទ្យាល័យផងដែរ។ យ៉ាងណាក្តី ប៉ូលិសកំពុងស៊ើបអង្កេតលើរឿងនេះហើយ។
សូមជម្រាបថា នេះគឺជាការបាញ់ប្រហារលើកទី២ក្នុងបរិវេណសាកលវិទ្យាល័យរដ្ឋហ្វ្លរីដា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីការបាញ់ប្រហារលើកមុន កើតឡើងនៅបន្ទប់បណ្ណាល័យកាលពីឆ្នាំ២០១៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់៤ និងរបួស២ ក្នុងអំពើបាញ់ប្រហារក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


