Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំ Molnupiravir ពិតជាអាចជំនួសវ៉ាក់សាំងកូវីដ បានមែនទេ?

បានផុស

នៅ

Molnupiravir នឹងក្លាយជាថ្នាំគ្រាប់ដំបូងបង្អស់សម្រាប់ការព្យាបាលជំងឺ-១៩ ប្រសិនបើវាទទួលបានការយល់ព្រមតាមបទប្បញ្ញត្តិ ហើយថ្នាំនេះ អាចកាត់បន្ថយឱកាសនៃការស្លាប់ឬសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបាន៥០ភាគរយ ចំពោះមនុស្សដែលមានហានិភ័យខ្ពស់បំផុតនៃជំងឺកូវីដ-១៩។

លោក Jay Grobler ប្រធានផ្នែកជំងឺឆ្លងនិងវ៉ាក់សាំង នៅក្រុមហ៊ុន Merck បាននិយាយថា ដោយសារតែថ្នាំ Molnupiravir មិនផ្តោតសំខាន់ទៅលើសរសៃប្រូតេអ៊ីនដែលជាគោលដៅនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន, ថ្នាំនេះគឺមានប្រសិទ្ធភាពចំពោះវីរុសដែលវិវត្តខ្លួន រួមទាំងវីរុស Delta ផងដែរ។

មានប្រទេសជាច្រើន បានដាក់ការបញ្ជាទិញថ្នាំនេះពីក្រុមហ៊ុន Merck របស់សហរដ្ឋអាមេរិករួចទៅហើយ។

ប៉ុន្តែមានសំណួរថា តើថ្នាំគ្រាប់នេះពិតជាអាចជំនួសវ៉ាក់សាំងបានមែនឬទេ?

ចម្លើយគឺថា ទេ! វ៉ាក់សាំងនៅតែជាខែលដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងនឹងកូវីដ-១៩។

ទោះបីជាយ៉ាងណាក៏ដោយ ករណីឆ្លងកូវីដ នៅតែបន្តកើតមានឡើង សូម្បីតែនៅក្នុងចំណោមមនុស្សដែលទទួលថ្នាំបង្ការខ្ពស់ហើយក៏ដោយ ប៉ុន្តែវាមានន័យថា ការព្យាបាលដោយប្រើថ្នាំប្រឆាំងវីរុស នឹងដើរតួយ៉ាងសំខាន់ក្នុងការកំណត់ភាពធ្ងន់ធ្ងរនៃជំងឺ ជាពិសេសចំពោះមនុស្សចាស់និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលវ៉ាក់សាំងមិនសូវផ្តល់ប្រសិទ្ធភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ្នកជិតខាងកម្ពុជា ស្ថិតក្នុងចំណោមប្រទេសអាស៊ី ប្រញាប់ប្រញាល់បញ្ជាទិញថ្នាំព្យាបាលកូវីដ Molnupiravir

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក​នេត្រ ភក្ត្រា ដឹក​នាំ​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន បរិច្ចាគ​ឈាម ក្រោម​ប្រធានបទ «មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស»

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​រតនគិរី ប្រារព្ធ​ទិវា​មច្ឆជាតិ ឆ្នាំ​២០២៥ ដើម្បី​ប្រលែង​កូន​ត្រីនៅ​បឹង​កន្សែង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ បើកពិភាក្សាថ្នាក់ជាតិ លើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត”

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតសង្ឃឹម​ថា​ប្រទេស​លោក​នឹង​អាច​បង្កើន​ទំនាក់ទំនង​កាន់​តែច្រើនជាមួយ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល៦ខែ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបង្ក្រាបបានបទល្មើស៩០ករណី និងបញ្ជូនជនសង្ស័យ ៥១នាក់ទៅតុលាការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ចរាចរណ៍១៩ ម៉ោង មុន

បើករថយន្តបំពានភ្លើងស្តុបជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

Sokha Hotels

ព័ត៌មានពេញនិយម