ព័ត៌មានអន្ដរជាតិ
អាមេរិក បង្កើតអាវុធឡាស៊ែរសាហាវបំផុតលើលោក អាចបំផ្ទុះមីស៊ីល លឿងជាងសំឡេងលើមេឃរបស់ ចិន
យោធាអាមេរិកបានបញ្ជាឲ្យក្រុមហ៊ុន General Atomics និងក្រុមហ៊ុន Boeing សហការគ្នាបង្កើតអាវុធឡាស៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ។

ក្រុមហ៊ុន General Atomics នឹងទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍អាវុធឡាស៊ែរ ខណៈពេលដែលក្រុមហ៊ុន Boeing នឹងស្វែងរកការរួមបញ្ចូលសមត្ថភាព និងបច្ចេកវិទ្យាសំខាន់ៗលើអាវុធឡាស៊ែរកម្រិត ៣០០ គីឡូវ៉ាត់មួយនេះ ។
លោក Scott Forney ប្រធានក្រុមហ៊ុន General Atomics បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គំរូប្រព័ន្ធអាវុធឡាស៊ែរដែលមានថាមពលខ្ពស់ និងរូបរាងតូចដែលក្រុមហ៊ុននឹងផលិត គឺមានសមត្ថភាពសាហាវជាងអ្វីទាំងអស់ដែលយើងមានរហូតមកដល់បច្ចុប្បន្ននេះ” ។

ប្រព័ន្ធអាវុធឡាស៊ែរកម្រិត ៣០០ គីឡូវ៉ាត់មួយនេះ មានសមត្ថភាពបំផ្ទុះមីស៊ីលហោះពីលើមេឃរបស់សត្រូវ ហើយត្រូវបានគេចាត់ទុកថា មានបច្ចេកវិទ្យាចាប់ប្រព័ន្ធមីស៊ីលលឿនជាងសំឡេងដែលកំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ។
ទន្ទឹមនោះ លោកឧត្តមសេនីយ John Hyten អគ្គសេនាធិការចម្រុះអាមេរិក បាននិយាយថា ប្រទេសចិនបានធ្វើតេស្តមីស៊ីលលឿនជាងសំឡេងរាប់រយដង និងមានសមត្ថភាពក្នុងការគេចពីប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក ។

លោកបញ្ជាក់ថា តាមរយៈប្រព័ន្ធថាមពលដ៏ល្អឥតខ្ចោះ ប្រព័ន្ធការពារឡាស៊ែរទាំងនេះអាចចល័តបានខ្ពស់ ដោយផ្តល់ឲ្យសហរដ្ឋអាមេរិកនូវអត្ថប្រយោជន៍ការពារដ៏សំខាន់ប្រឆាំងនឹងមីស៊ីលសត្រូវដែលមានល្បឿនលឿនជាងសំឡេង ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៤ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធឡាស៊ែរកម្រិត ៣០ គីឡូវ៉ាត់ ហើយកាលពីឆ្នាំមុនពួកគេក៏បានបង្ហាញពីប្រព័ន្ធអាវុធឡាស៊ែរមួយទៀតផងដែរកម្រិត ១៥០ គីឡូវ៉ាត់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ផ្តល់ជំនួយយោធាប្រចាំឆ្នាំជា មីស៊ីលល្បឿនលឿនជាងសំឡេងដល់ តៃវ៉ាន់ ដើម្បីទប់ទល់ ចិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


