Connect with us

ព័ត៌មានអន្ដរជាតិ

អតីតព្រះនាង Mako និងស្វាមី ចាប់ផ្ដើមជីវិតថ្មីជារាស្ត្រសាមញ្ញលើទឹកដី អាមេរិក

បានផុស

នៅ

អតីតម្ចាស់ក្សត្រី Mako Komuro និងស្វាមី Komuro Kei គ្រោងនឹងចាកចេញពីប្រទេសជប៉ុនទៅកាន់ទីក្រុង New York នៅថ្ងៃអាទិត្យនេះ ។ នបើតាមប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយនៅថ្ងៃសុក្រនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូស្វាមីភរិយាថ្មីថ្មោងទាំងពីរនាក់ដែលមានអាយុ ៣០ ឆ្នាំគ្រោងនឹងចាកចេញពីអាកាសយានដ្ឋាន Haneda ដើម្បីចាប់ផ្តើមជីវិតថ្មីរបស់ពួកគេក្នុងទីក្រុងញូវយ៉ក ជាកន្លែងដែលលោក Kei Komuro ធ្វើការជាស្មៀននៅក្រុមហ៊ុនច្បាប់មួយ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាលាច្បាប់នៃសាកលវិទ្យាល័យ Fordham ជាមួយនឹងសញ្ញាប័ត្របណ្ឌិតក្នុងខែឧសភា ។

យោងតាមប្រភពបានឲ្យដឹងថា លោក Komuro Kei បានធានាកន្លែងស្នាក់នៅក្នុងទីក្រុងសហរដ្ឋអាមេរិករួចហើយ​ ។

ដើមឡើយលោក Komuro Kei នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកមុនគេ ដោយសារការតាំងចិត្តការងារ ហើយអតីតព្រះនាងដែលបានចាកចេញពីគ្រួសារអធិរាជ នៅពេលរៀបការជាមួយមនុស្សសាមញ្ញនឹងយាងទៅតាមនៅពេលក្រោយ បន្ទាប់ពីទទួលបានលិខិតឆ្លងដែន ។

ប៉ុន្តែការស្នាក់នៅរបស់ Kei នៅប្រទេសជប៉ុនត្រូវបានអូសបន្លាយ បន្ទាប់ពីជីតារបស់ព្រះនាង Mako និងព្រះបិតារបស់ព្រះចៅអធិរាជ Akishino គឺព្រះអង្គ Tatsuhiko Kawashima បានយាងសោយទិវង្គតកាលពីសប្តាហ៍មុន ហើយប្តីប្រពន្ធនេះបានចូលរួមពិធីបុណ្យសពកាលពីថ្ងៃសៅរ៍ ។

គួរបញ្ជាក់ថា បុត្រីច្បងរបស់ព្រះចៅអធិរាជ Akishino និងមិត្តប្រុសបានរៀបការកាលពីថ្ងៃទី ២៦ ខែតុលា បន្ទាប់ពីមានភាពចម្រូងចម្រាសជាច្រើនឆ្នាំជុំវិញជម្លោះហិរញ្ញវត្ថុពាក់ព័ន្ធនឹងព្រះមាតារបស់លោក  Komuro Kei ដែលនាំឲ្យគូស្នេហ៍ទាំងពីរបោះបង់ចោលពិធីប្រពៃណីរៀបអភិសេករបស់ខ្សែរាជវង្ស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Japan Times

ចុចអាន ៖ ជប៉ុន រកឃើញថ្ងៃដែលគ្មានអ្នកស្លាប់ដោយសារកូវីដ ជាលើកដំបូង ក្នុងរយៈពេល ១៥ ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម