ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន ជប៉ុន ដាក់ទណ្ឌកម្មបុគ្គលិកឲ្យថតរូបអាក្រាតកាយ និងចាប់ប្រដាប់ភេទ
ក្រុមហ៊ុនជប៉ុនមួយបានផ្ទុះកំហឹងពីសាធារណជន ដោយដាក់ទណ្ឌកម្មដល់បុគ្គលិកដែលមិនបំពេញតាមគោលដៅលក់។បុគ្គលិកដែលមានសមត្ថភាពមិនគ្រប់គ្រាន់ត្រូវបង្ខំឲ្យថតរូបអាក្រាតកាយរបស់ខ្លួន ព្រមទាំងបៀតបៀនលើរាងកាយ រួមទាំងការចាប់ប្រដាប់ភេទពួកគេដោយថៅកែក្រុមហ៊ុនថែមទៀតផង។

ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីអតីតបុគ្គលិកប្រាំនាក់នៃសាជីវកម្ម Neo ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងអូសាកា បានដាក់ពាក្យប្តឹងកាលពីខែមីនា ដោយចោទប្រកាន់ពីបទរំលោភបំពានពាក្យសំដី និងការបៀតបៀនលើរាងកាយពួកគេ។
ក្រុមហ៊ុនបានទាក់ទាញការយកចិត្តទុកដាក់ពីមុនសម្រាប់ការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិករបស់ខ្លួនដែលអះអាងថា ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមសម្រាប់បុគ្គលិកផ្នែកលក់ក្នុងឆ្នាំ ២០២៤ គឺ ១៤.២៧ លានយ៉េន (៩៨,០០០ដុល្លារអាមេរិក) ជាមួយនឹង ៥៧.១ ភាគរយនៃបុគ្គលិកលក់របស់ខ្លួនដែលរកបានច្រើនជាង ១០ លានយ៉េន (៧០,០០០ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ បុគ្គលិកម្នាក់បានបង្ហើបថា អ្នកគ្រប់គ្រងផ្នែកលក់នឹងបង្ខំនិយោជិតដែលខកខានក្នុងការលក់ក្នុងមួយថ្ងៃ ឲ្យថតរូបអាក្រាតកាយ។ បន្ទាប់មក ថៅកែបានផ្សព្វផ្សាយរូបថតអាក្រាតកាយក្នុងចំណោមមិត្តរួមការងារផ្សេងទៀត ហើយបានផ្ញើរូបថតទៅកាន់បុគ្គលិកក្នុងន័យថា ចែករំលែក។
បុគ្គលិកម្នាក់ក៏បានបង្ហើបថា ថ្នាក់លើរបស់គាត់តែងតែដាក់ទណ្ឌកម្ម ក្នុងលក្ខណៈអាម៉ាស់ដោយការចាប់ពងស្វាសរបស់គាត់ជារឿយៗ។ ទោះជាថ្នាក់លើមិនបានប្រើកម្លាំងច្រើនទេ ប៉ុន្តែវាពិតជាឈឺចាប់ណាស់ដែលគ្រប់គ្នាស្ទើរតែមិនអាចនិយាយបាន។ រឿងបែបនេះកើតឡើងគ្រប់ពេលវេលា ហើយការត្អូញត្អែររបស់បុគ្គលិកទៅកាន់អ្នកគ្រប់គ្រងសាខាត្រូវបានគេសើចចំអកទៅវិញ។
ទោះជាយ៉ាងនេះក្ដី ការថែមម៉ោង និងការរំលោភបំពានពាក្យសំដីគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសជប៉ុន។ ប្រធានសាខាម្នាក់ត្រូវបាននាយកក្រុមហ៊ុនទះកំផ្លៀងពីបទរំលងអាហារពេលល្ងាចរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏បានរាយការណ៍ថា បានដកប្រាក់កម្រៃជើងសារលក់ ជួនកាលថែមទាំងតម្រូវឲ្យបុគ្គលិកផ្ទេរប្រាក់ទៅក្រុមហ៊ុនវិញនៅថ្ងៃបើកប្រាក់ឈ្នួល។

វាក៏បានដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ រួមទាំងការផាកពិន័យចំពោះការបំពានច្បាប់ចរាចរណ៍ ដែលខ្លះត្រូវបានគេរាយការណ៍ថាឈានដល់ ប្រាំមួយលានយ៉េន (៤២,០០០ ដុល្លារអាមេរិក)។ លើសពីនេះទៀត កាលពីខែមីនា អតីតបុគ្គលិកប្រាំនាក់បានដាក់ពាក្យប្តឹងក្រុមហ៊ុនដោយទាមទារសំណងចំនួន ១៩ លានយ៉េន សម្រាប់ការកាត់ប្រាក់ឈ្នួលមិនត្រឹមត្រូវ និងការគំរាមកំហែងនៅកន្លែងធ្វើការ។ ប៉ុន្តែ ក្រុមហ៊ុនបានបដិសេធរាល់ការចោទប្រកាន់។
នៅក្នុងប្រទេសជប៉ុន គ្មានការពិន័យព្រហ្មទណ្ឌណាមួយត្រូវបានចែងសម្រាប់សាជីវកម្ម ឬបុគ្គលដែលទទួលខុសត្រូវចំពោះការបៀតបៀននៅកន្លែងធ្វើការនោះទេ ហើយក៏មិនមានហេតុផលផ្លូវច្បាប់ច្បាស់លាស់សម្រាប់ជនរងគ្រោះក្នុងការទាមទារសំណងផងដែរ នេះបើយោងតាមវេទិកាស្ត្រីសិក្សាអន្តរជាតិ។
យ៉ាងណាមិញ ហេតុការណ៍ខាងលើនេះបានបង្កការខឹងសម្បារតាមអ៊ីនធឺណិត។ មនុស្សជាច្រើនបានសរសេរថា មិនគួរឲ្យជឿ រឿងនេះវាហួសពីការបៀតបៀនកន្លែងធ្វើការ។ ការបង្ខំមន្ត្រីក្រោមឱវាទឲ្យផ្ញើរូបថតអាក្រាតកាយ ហើយផ្សព្វផ្សាយជាបទឧក្រិដ្ឋ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រកឃើញវត្ថុបុរាណសំរឹទ្ធអាយុកាល២២០០ឆ្នាំ ដូចគ្នាបេះដាក់នឹងតុក្កតា Labubu

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់