Connect with us

ព័ត៌មានអន្ដរជាតិ

ទេសចរផ្អាកទៅជប៉ុន ដោយសាររឿង Manga មួយសរសេរថាមានរញ្ជួយដីដ៏ខ្លាំងនៅថ្ងៃ៥កក្កដា

បានផុស

នៅ

ពាក្យចចាមអារ៉ាមដែលបង្កឡើងដោយប្រលោមលោកតុក្កតាមួយ បានធ្វើឱ្យមានការព្រួយ​បារម្ភជាសាធារណៈ និងរំខានដល់វិស័យទេសចរណ៍ក្នុងប្រទេសជប៉ុន ដោយអ្នកដំណើរមួយចំនួនលុបចោលការធ្វើដំណើរ ជុំវិញការភ័យខ្លាចថាមានការរញ្ជួយដីដ៏ធំដែលព្យាករថាកើតឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​South China Morning Post នៅថ្ងៃទី០៤ខែកក្កដានេះ។

រលកយក្សស៊ូណាមិដ៏ធំមួយបានបោកបក់មកលើតំបន់លំនៅដ្ឋាន ខេត្តមីយ៉ាជីនៅភាគឦសានប្រទេសជប៉ុនកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១។ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យចចាមអារ៉ាមនេះ កើត​ចេញ​ពីសៀវភៅប្រលោមលោកមួយដែលមានឈ្មោះថា «Watashi ga Mita Mirai (The Future That I Saw)» សរសេរដោយលោកស្រី​ Ryo Tatsuki។ សៀវភៅនេះបាននិយាយអំពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិដែលកើតឡើងនៅភាគខាងត្បូងប្រទេសជប៉ុនក្នុងខែកក្កដា ឆ្នាំ២០២៥។ មនុស្សជាច្រើនជឿថា វាអាចជាការព្រមានពិតប្រាកដមួយ ពីព្រោះសៀវភៅនេះក៏បានលើកឡើងពីគ្រោះមហន្តរាយនៅក្នុងខែមីនា ឆ្នាំ២០១១ដែលប្រទេសជប៉ុនមានការរញ្ជួយដី និងរលកយក្សស៊ូណាមិ និងសម្លាប់មនុស្សពិតប្រាកដមែន។

ខណៈពេលដែលអ្នកវិទ្យាសាស្ត្រ និងទីភ្នាក់ងារឧតុនិយមជប៉ុនច្រានចោលការព្យាកររញ្ជួយដីណាមួយថាជា «ព័ត៌មានមិនពិត» ការរញ្ជួយដីតូចៗជាង ១០០០ ដងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ជាពិសេសនៅប្រជុំ​កោះ Tokaraធ្វើឱ្យអ្នកស្រុកគេងមិនលក់ បក់មិនល្ហើយ និងត្រៀមជម្លៀសចេញជានិច្ច បានបន្ថែមការព្រួយបារម្ភជាសាធារណៈថែមទៀត។

លោកស្រី​ Ryo Tatsuki អ្នកសរសេរសៀវភៅ The Future That I Saw

ទោះបីលោកស្រី Tatsuki ដែលជាអ្នកនិពន្ធបានបដិសេធថា វាមិនមែនជាហោរានោះទេ ដោយជំរុញមនុស្សឱ្យពឹងផ្អែកលើដំបូន្មានអ្នកជំនាញក៏ដោយ ក៏ពាក្យចចាមអារ៉ាមនេះបានជះឥទ្ធិពលជាពិសេសដល់វិស័យទេសចរណ៍ពីហុងកុង ធ្វើឲ្យការទៅលេងប្រទេសជប៉ុនបានធ្លាក់ចុះ ១១% នៅក្នុងខែឧសភា។ ក្រុមហ៊ុនអាកាសចរណ៍ដូចជា Greater Bay និង Hong Kong Airlines បានលុបចោលជើងហោះហើរទៅកាន់ប្រទេសជប៉ុន ដោយសារតម្រូវការទាប។ ទោះយ៉ាងណាក៏ដោយ ភ្នាក់ងារទេសចរណ៍ធំៗនៅហុងកុងមិនបានរាយការណ៍ពីការលុបចោលទ្រង់ទ្រាយធំនោះទេ។

ប្រទេសជប៉ុនដែលស្ថិតនៅលើតំបន់ Ring of Fire ដែលមានសកម្មភាពរញ្ជួយដីញឹកញាប់ អាចប្រឈមមុខនឹងហានិភ័យពិតប្រាកដនៃការរញ្ជួយដីដ៏ធំមួយនៅពេលអនាគត ។ អាជ្ញាធរប៉ាន់ប្រមាណថា ប្រទេសជប៉ុនមានឱកាស ៨០% នៃការរញ្ជួយដីកម្រិត ៩ រ៉ិចទ័រ កើតឡើងមុនឆ្នាំ ២០៥៥ ដែលអាចបណ្តាលឱ្យមនុស្សស្លាប់រហូតដល់៣០ម៉ឺននាក់ និងខូចខាតចំនួន២ទ្រី​លានដុល្លារ។

ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រោះរញ្ជួយដីដ៏ធំសម្រាប់រយៈពេលដ៏យូរមួយ ដោយបង្កើតអគារដ៏រឹងមាំ លើកទឹកចិត្តមនុស្សឱ្យរក្សាឧបករណ៍សង្គ្រោះបន្ទាន់ និងលំហាត់សមយុទ្ធត្រៀមខ្លួន។ កាលពីថ្ងៃទី ០១ ខែកក្កដា រដ្ឋាភិបាលបានចែករំលែកផែនការសុវត្ថិភាពដែលបានធ្វើបច្ចុប្បន្នភាពដោយស្នើសុំការងារបន្ថែមទៀតដើម្បីការពារប្រជាជន និងកែលម្អប្រព័ន្ធជម្លៀសផងដែរ៕

សៀវភៅប្រលោមលោក The Future That I Saw (រូបភាព៖ Bloomberg)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៩ នាទីutes មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង៣៣ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង៣៨ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម