ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ឲ្យពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនយោធា កម្រិតខ្ពស់
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទំនើបៗប្រកបដោយគុណភាពខ្ពស់ ។

លោក ស៊ី ដែលក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាការយោធាមជ្ឈិមបានធ្វើការកត់សម្គាល់បែបនេះនៅក្នុងការណែនាំរបស់លោកទៅកាន់កិច្ចប្រជុំស្តីពីប្រព័ន្ធដឹកជញ្ជូនយោធាដែលធ្វើឡើងនៅទីក្រុងប៉េកាំងពីថ្ងៃចន្ទដល់ថ្ងៃអង្គារ ។
យោងតាមលោក ស៊ី បានឲ្យដឹងថា ប៉ុន្មានឆ្នាំចាប់តាំងពីសមាជជាតិ CPC លើកទី ១៨ ក្នុងឆ្នាំ ២០១២ បានឃើញផ្នែកដឹកជញ្ជូនយោធាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន និងការបំពេញបេសកកម្មរបស់ពួកគេ ។

លោក ស៊ី បានបង្ហាញពីក្តីសង្ឃឹមរបស់លោកចំពោះការពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទំនើប និងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិទំនើបសម្រាប់កងកម្លាំងប្រដាប់អាវុធ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់ការសម្រេចបាននូវគោលដៅដែលបានកំណត់សម្រាប់ ១០០ ឆ្នាំនៃកងទ័ពរំដោះប្រជាជនប្រជាជននៅឆ្នាំ ២០២៧ ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ លោក Zhang Youxia សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPC និងជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម ក៏បានជំរុញឲ្យការអនុវត្តសេចក្តីណែនាំ និងសេចក្តីសម្រេចសំខាន់ៗទាំងនេះរបស់លោក ស៊ី ក៏ដូចជាការអភិវឌ្ឍន៍ផ្នែកដឹកជញ្ជូនដ៏រឹងមាំ និងទំនើបសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ សរុបព្រឹត្តិការណ៍សំខាន់ៗដែលលោក ស៊ី ជីនពីង ថ្លែងក្នុងកិច្ចប្រជុំ ចិន-អាស៊ាន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ