Connect with us

ព័ត៌មានអន្ដរជាតិ

សរុបព្រឹត្តិការណ៍សំខាន់ៗដែលលោក ស៊ី ជីនពីង ថ្លែងក្នុងកិច្ចប្រជុំ ចិន-អាស៊ាន

បានផុស

នៅ

ចាប់តាំងពីការបង្កើតទំនាក់ទំនងការសន្ទនាកាលពី ៣០ ឆ្នាំមុនមក ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឈានទៅមុខជាមួយនឹងលទ្ធផលផ្លែផ្កាក្នុងវិស័យផ្សេងៗ ដែលបានក្លាយជាគំរូដ៏ល្អនៃទំនាក់ទំនងទ្វេភាគីប្រកបដោយជោគជ័យ និងរស់រវើកបំផុតនៅក្នុងតំបន់អាស៊ី​ប៉ាស៊ី​ហ្វិ​ក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងភាពប្រសើរឡើងនូវទំនាក់ទំនងនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ។ លោកបានធ្វើសេចក្តីប្រកាសបែបនេះ នៅពេលលោកធ្វើជាប្រធានកិច្ចប្រជុំកំពូលពិសេសដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងចិន-អាស៊ាន តាមរយៈវីដេអូខលនៅទីក្រុងប៉េកាំងកាលពីព្រឹកថ្ងៃចន្ទ ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ស៊ី បានសាទរចំពោះទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងចិន និងអាស៊ាន ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ដោយនិយាយថា នេះជាបទពិសោធន៍កិច្ចសហប្រតិបត្តិការដ៏មានតម្លៃជាមូលដ្ឋានគ្រឹះ និងផ្តល់នូវគោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ពួកគេ ។

យោងតាមប្រធានាធិបតីចិនបានឲ្យដឹងថា ការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី គឺដោយសារភាពជិតខាងភូមិសាស្ត្រពិសេស និងទំនាក់ទំនងវប្បធម៌ ហើយសំខាន់ជាងនេះទៅទៀត គឺដោយសារភាគីទាំងពីរបានប្រកាន់យកយ៉ាងសកម្មនូវនិន្នាការអភិវឌ្ឍន៍នៃសម័យកាល និងបង្កើតជម្រើសប្រវត្តិសាស្ត្រត្រឹមត្រូវ ។

ពាណិជ្ជកម្មរវាងចិន និងអាស៊ានបានកើនឡើងដល់ទៅ ៨៥ ដង ចាប់តាំងពីភាគីទាំងពីរបានបង្កើតទំនាក់ទំនងការសន្ទនារបស់ពួកគេក្នុងឆ្នាំ ១៩៩១ ។ ចាប់តាំងពីឆ្នាំ ២០០៩ មក ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានសម្រាប់រយៈពេល ១២ ឆ្នាំជាប់ៗគ្នា ខណៈដែលនៅឆ្នាំ ២០២០ អាស៊ានក៏បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនផងដែរ ។

នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ានបានបន្តពង្រីកយ៉ាងរឹងមាំ ដោយបានចុះបញ្ជីកំណើន ៣៨.២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងការវិនិយោគទៅវិញទៅមកជាង ៣១០ ពាន់លានដុល្លារ ។

ជាងនេះទៅទៀត ប្រទេសចិនក៏បានជួយដល់ប្រទេសសមាជិកអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ ។ គិតត្រឹមខែតុលា ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារកូវីដជាង ៣០០ លានដូសដល់រដ្ឋជាសមាជិកអាស៊ាន និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់មួយចំនួនធំ ក្រៅពីការបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដដើម្បីជួយសាងសង់មន្ទីរពិសោធន៍ធ្វើតេស្តមេរោគ និងធ្វើការសាកល្បងវ៉ាក់សាំងជាមួយប្រទេសអាស៊ានមួយចំនួនទៀត ហើយចិននឹងបរិច្ចាគវ៉ាក់សាំងកូវីដបន្ថែមចំនួន ១៥០ លានដូស ដល់បណ្តាប្រទេសអាស៊ាន និងរួមចំណែកបន្ថែមចំនួន ៥ លានដុល្លារដល់មូលនិធិឆ្លើយតបនឹងជំងឺកូវីដ ១៩ របស់អាស៊ាន ។

លោក ស៊ី បានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលនោះថា “ប្រទេសចិនតែងតែជាអ្នកជិតខាងល្អ មិត្តភ័ក្តិ និងដៃគូរបស់អាស៊ាន ហើយប្រទេសចិននឹងយកអាស៊ានជាអាទិភាពខ្ពស់ក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ខ្លួន ។ ទាក់ទងនឹងទំនាក់ទំនងនាពេលអនាគតរវាងចិន និងអាស៊ាន ប្រធានាធិបតីចិនបានដាក់សំណើចំនួន ៥ ដោយជំរុញឲ្យមានការខិតខំប្រឹងប្រែងឆ្ពោះទៅរកសហគមន៍ចិន-អាស៊ានកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា ក៏ដូចជាធ្វើឲ្យតំបន់ និងពិភពលោកកាន់តែរីកចម្រើន ។

ដោយអំពាវនាវឲ្យមានការកសាងផ្ទះសន្តិភាពរួមគ្នា លោក ស៊ី បានប្រាប់បណ្តាប្រទេសអាស៊ានថា “ប្រទេសចិនបន្តការរួមរស់ប្រកបដោយមិត្តភាពយូរអង្វែងជាមួយប្រទេសជិតខាង ហើយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ ។ ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាពឡើយ ហើយនឹងមិនបង្ខិតបង្ខំប្រទេសតូចៗនៅជិតខាងក្នុងតំបន់នោះទេ” ។

លោក ស៊ី បាននិយាយថា ប្រទេសចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយបានត្រៀមខ្លួនដើម្បីចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ លោក ស៊ី បាននិយាយទៀតថា “កិច្ចខិតខំប្រឹងប្រែងរួមគ្នាគឺចាំបាច់ដើម្បីការពារស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង និងធ្វើឲ្យវាក្លាយជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ” ។

ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី ស៊ី ក៏បានប្រកាសនូវវិធានការជាបន្តបន្ទាប់ក្នុងការកសាងវិបុលភាពជាមួយបណ្តាប្រទេសអាស៊ាន រួមទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន ១.៥ ពាន់លានដុល្លារដល់អាស៊ាន ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ទិញផលិតផលកសិកម្មពីអាស៊ានក្នុងរយៈពេល ៥ ឆ្នាំខាងមុខក្នុងតម្លៃរហូតដល់ ១៥៩ ពាន់លានដុល្លារ ការផ្តល់ទំនិញនៃបច្ចេកវិទ្យាជឿនលឿន ១,០០០ មុខដល់អាស៊ាន និងគាំទ្រកម្មវិធីសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេង ៣០០ នាក់មកពីអាស៊ានដើម្បីមកប្រទេសចិនសម្រាប់ការផ្លាស់ប្តូរក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។

លោក ស៊ី បាននិយាយថា “ភាពសុខដុមជាមួយធម្មជាតិគឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់មនុស្សជាតិ” ។ លោកបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកកិច្ចសន្ទនាជាមួយអាស៊ានស្តីពីការឆ្លើយតបនឹងអាកាសធាតុ ។ លោកបាននិយាយថា ភាគីទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការលើថាមពលស្អាត ហិរញ្ញវត្ថុបៃតង និងការវិនិយោគ កសិកម្ម ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពសមុទ្រ ។

ជាចុងក្រោយងលោក ស៊ី ក៏បានលើកឡើងពីសារៈសំខាន់នៃការកសាងផ្ទះប្រកបដោយមិត្តភាពជាមួយគ្នា និងបានជំរុញឲ្យភាគីទាំងពីរតស៊ូមតិលើតម្លៃមនុស្សធម៌រួម លើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងធ្វើឲ្យការរៀនសូត្ររវាងអរិយធម៌នៃគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ចិន​ ជំរុញ អាស៊ាន ឆ្ពោះទៅតំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម