ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ទៅដល់ក្រុងមូស្គូ ដើម្បីពង្រឹងភាពជាដៃគូ«គ្មានដែនកំណត់» ជាមួយ ពូទីន
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលបួនថ្ងៃទៅកាន់ប្រទេសរុស្ស៊ីនាថ្ងៃពុធទី៧ខែឧសភានេះ ក្នុងគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ«គ្មានដែនកំណត់» ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ធ្វើឡើងស្របពេលជាមួយខួបលើកទី៨០នៃទិវាជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ ដែលប្រារព្ធរៀងរាល់ឆ្នាំនៅថ្ងៃទី៩ខែឧសភា។ អំឡុងពេលនៅទីនោះ លោក ស៊ី គ្រោងនឹងចូលរួមនៅក្នុងក្បួនដង្ហែយោធាទិវាជ័យជម្នះនៅទីលាន Red Square នៃទីក្រុងមូស្គូ ជាកន្លែងដែលកងទ័ពចិននឹងដើរដង្ហែជាមួយកងកម្លាំងរុស្ស៊ី។
ព្រឹត្តិការណ៍នេះ បានគូសបញ្ជាក់ពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំងពីរ ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយបណ្តាប្រទេសលោកខាងលិចជុំវិញជម្លោះអ៊ុយក្រែន។
ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការថាមពល រួមទាំងការពិភាក្សាលើគម្រោងបំពង់បង្ហូរឧស្ម័ន «Power of Siberia 2»។ ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី បានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់តាមរយៈការបង្កើនការនាំចូលថាមពល ដោយជួយរុស្ស៊ីកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច។
ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានឲ្យដឹងថា លោក ពូទីន គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅចុងខែសីហា ឬដើមខែកញ្ញាខាងមុខ ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវសម្ព័ន្ធភាពជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


