ព័ត៌មានអន្ដរជាតិ
ជម្លោះចិននិងអាមេរិក៖ ត្រាំចោទចិនរំលោភកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារចោទប្រកាន់ចិនថា បានរំលោភលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដើម្បីដកពន្ធទៅវិញទៅមក និងការរឹតបន្តឹងពាណិជ្ជកម្មសម្រាប់រ៉ែកម្រសំខាន់ៗ ហើយបានចេញការគំរាមកំហែងដែលលាក់លៀមថ្មីមួយដើម្បីឱ្យភាពតឹងតែងផ្ទុះឡើងជាថ្មីជាមួយទីក្រុងប៉េកាំង។

តាមបណ្តាញសង្គម Truth Social ផ្ទាល់ខ្លួនរបស់លោក លោក ត្រាំ បានលើកឡើងថា៖«ប្រហែលជាមិនគួរឱ្យភ្ញាក់ផ្អើលទេចំពោះមនុស្សមួយចំនួន ចិនបានបំពានលើកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ ច្រើនណាស់សម្រាប់ការធ្វើជាបុរសល្អ!»។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនេះ គឺនៅ១ថ្ងៃ បន្ទាប់ពីតុលាការឧទ្ធរបានអនុញ្ញាតឲ្យរដ្ឋបាលរបស់លោកបន្តការដាក់ពន្ធលើបណ្តាប្រទេសនានាតាមអំណាចរដ្ឋបាលរបស់លោក។
លោក ដូណាល់ ត្រាំ បានបង្ហោះសារនោះ ដោយលើកឡើងថា គាត់បានធ្វើសម្រេចឲ្យធ្វើកិច្ចព្រមព្រៀងភ្លាមៗនៅពាក់កណ្តាលខែឧសភាជាមួយមន្រ្តីចិនសម្រាប់ប្រទេសទាំងពីរដើម្បីដកថយពីពន្ធបីខ្ទង់ គឺប្រមាណ១៤៥ភាគរយ សម្រាប់រយៈពេល ៩០ថ្ងៃ។ លោក ត្រាំ អះអាងថា ការសម្រេចធ្វើបែបនេះដើម្បីជួយសង្គ្រោះប្រទេសចិនពីស្ថានភាព «បំផ្លិចបំផ្លាញ» ពីការបិទរោងចក្រនិងភាពចលាចលស៊ីវិលដែលបណ្តាលមកពីពន្ធរបស់គាត់រហូតដល់ ១៤៥ភាគរយលើការនាំចូលរបស់ចិន។
ទោះបីមានការអះអាងបែបនេះ មានការកត់សម្គាល់ឃើញថា នៅមុនការសម្រេចទម្លាក់ការដាក់ពន្ធមកនៅប្រមាណ៣០ភាគរយនោះ ប្រទេសចិនបានតតាំងយ៉ាងស្វាហាប់ និងបានព្រមានលោកដូណាល់ ត្រាំថា ចិនអាចកំដរសហរដ្ឋអាមេរិក លេងក្នុងសង្គ្រាមអ្វីក៏បាន សូម្បីសង្គ្រាមពាណិជ្ជកម្មដែលអាមេរិកបង្កឡើង។
ទោះបីមានការព្រមានថ្មី ក៏លោក ត្រាំ មិនបានបញ្ជាក់ពីរបៀបដែលចិនបានរំលោភលើកិច្ចព្រមព្រៀងដែលបានធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឬចំណាត់ការអ្វីដែលលោកនឹងចាត់វិធានការប្រឆាំងនឹងទីក្រុងប៉េកាំងឡើយ។
នៅពេលត្រូវបានសួរនៅពេលក្រោយនៅថ្ងៃសុក្រនៅក្នុងការិយាល័យក្នុងវិមានប្រធានាធិបតីអំពីកិច្ចព្រមព្រៀងចិន លោក ដូណាល់ ត្រាំ បាននិយាយថា «ខ្ញុំប្រាកដថាខ្ញុំនឹងនិយាយទៅកាន់ប្រធានាធិបតី ស៊ី ហើយសង្ឃឹមថាយើងនឹងដោះស្រាយវាចេញ»៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


