ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ប្តេជ្ញាសងសឹក លុះត្រាលោក Trump ត្រូវកាត់ទោសពាក់ព័ន្ធការសម្លាប់មេទ័ព Soleimani
ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានប្តេជ្ញាសងសឹកលោក Donald Trump លុះត្រាតែអតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានកាត់ទោសពាក់ព័ន្ធការសម្លាប់មេទ័ព Qassem Soleimani។
ការប្តេជ្ញានេះធ្វើឡើង ខណៈទីក្រុង តេហេរ៉ង់ ប្រារព្ធខួបពីរឆ្នាំចាប់តាំងពីការស្លាប់របស់មេបញ្ជាការរូបនេះ។
សាធារណរដ្ឋឥស្លាម និងសម្ព័ន្ធមិត្តនៅទូទាំងតំបន់មជ្ឈិមបូព៌ា បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដល់ឧត្តមសេនីយ៍ Soleimani និងអនុសេនីយ៍ឯកអ៊ីរ៉ាក់ ដែលត្រូវបានធ្វើឃាតក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានក្រុងបាកដាដកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២០។
លោក Soleimani បានដឹកនាំកងកម្លាំង Quds ដែលជាសម្ព័ន្ធប្រតិបត្តិការបរទេសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដោយមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់ លីបង់ ទឹកដីប៉ាឡេស្ទីន ស៊ីរី និងយេម៉ែន។
លោក Raisi និយាយថា “អ្នកឈ្លានពាន និងជាអ្នកធ្វើឃាតដ៏សំខាន់ គឺអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវតែប្រឈមមុខនឹងយុត្តិធម៌ និងការសងសឹករួមជាមួយអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo និងឧក្រិដ្ឋជនដទៃទៀត។ បើមិនដូច្នេះទេ ខ្ញុំនឹងប្រាប់មេដឹកនាំអាមេរិកទាំងអស់ថា ការសងសឹកទាំងអស់នឹងចេញពីដៃនៃប្រទេសមូស្លីមដោយគ្មានអ្វីត្រូវសង្ស័យឡើយ”។
គួរបញ្ជាក់ថា ការបញ្ជាឲ្យធ្វើឃាតរបស់លោក Trump បាននាំឲ្យសត្រូវទាំង២ ស្ថិតក្នុងហានិភ័យខ្ពស់បំផុតនៃការប្រឈមមុខគ្នាខាងយោធាដោយផ្ទាល់។
ទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅពេលនោះថា លោក Soleimani កំពុងរៀបចំផែនការធ្វើសកម្មភាព ប្រឆាំងនឹងបុគ្គលិកអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសហែកហួរដោយសង្គ្រាមជាយូរមកហើយ រវាងសម្ព័ន្ធមិត្តសំខាន់ៗរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អ៊ីរ៉ង់ស្នើឲ្យប៉ូលិសអន្តរជាតិជួយចាប់ខ្លួនលោក Trump ជុំវិញការសម្លាប់ឧត្តមសេនីយ៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


