ព័ត៌មានអន្ដរជាតិ
ចិន៖ គ្មានការចរចាណាមួយជាមួយអាមេរិកលើបញ្ហាពន្ធដូច ត្រាំ និយាយ នៅឡើយទេ
ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធការលើកឡើងដែលថា ខ្លួនកំពុងចរចាយ៉ាងសកម្មជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញបញ្ហាពន្ធគយ ដោយនិយាយថា ការលើកឡើងពីវឌ្ឍនភាពនៃការចរចាគឺគ្មានមូលដ្ឋានច្បាស់លាស់ និងប្រៀបដូចជាការព្យាយាម «ចាប់ខ្យល់»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

វាគឺជាច្រានចោលនូវការលើកឡើងរបស់លោក ត្រាំ កាលពីថ្ងៃអង្គារ ថា អ្វីៗនឹងបានប្រសើរឡើងជាមួយប្រទេសចិន ហើយអត្រាពន្ធដែលចិន និងអាមេរិកដាក់លើគ្នាទៅវិញទៅមក នឹងត្រូវបានទម្លាក់ចុះជាគំហុក ដោយលោកមានសុទិដ្ឋិនិយមថា ទ្វេភាគីនឹងសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ថា៖ «តាមអ្វីដែលខ្ញុំដឹង ប្រទេសចិន និងសហរដ្ឋអាមេរិកមិនមានការពិភាក្សា ឬការចរចាគ្នាលើពន្ធគយនោះទេ កុំថាឡើយកិច្ចព្រមព្រៀង»។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បាននិយាយថា៖ «ជំហររបស់ចិនគឺនៅតែដដែល ហើយយើងបើកចំហចំពោះការពិភាក្សាយោបល់ និងការសន្ទនា ប៉ុន្តែទម្រង់នៃការពិភាក្សាយោបល់ និងការចរចាណាមួយ ត្រូវតែធ្វើឡើងដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងក្នុងលក្ខណៈស្មើគ្នា»។

អ្នកនាំពាក្យដដែលបន្តថា៖ «រាល់ការអះអាងអំពីវឌ្ឍនភាពនៃការចរចាពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក គឺគ្មានមូលដ្ឋានច្បាស់លាស់ ដូចជាការព្យាយាមចាប់ខ្យល់ និងគ្មានមូលដ្ឋានជាក់ស្តែង»។
នៅចោទសួរកាលពីថ្ងៃព្រហស្បតិ៍អំពីការណ៍ដែលថា ចិនច្រានចោលការអះអាងរបស់ខ្លួន លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា៖ «ពួកគេមានកិច្ចប្រជុំនៅព្រឹកនេះ» មុនពេលបន្ថែមថា «វាមិនសំខាន់ថាពួកគេជានរណានោះទេ»។
គួររំឭកថា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីដើមសប្តាហ៍ថា «អ្វីគ្រប់យ៉ាងគឺសកម្ម» នៅពេលអ្នកកាសែតសាកសួរលោកស្ដីពីការវិវត្តណាមួយនៃការចរចាជាមួយចិន ទោះបីជាមន្រ្តីជាន់ខ្ពស់របស់លោកអះអាងថាគ្មានការចរចាជាផ្លូវការណាមួយកើតឡើងក៏ដោយ។

គេមើលឃើញថា សហរដ្ឋអាមេរិកហាក់ដូចជាបន្ទន់ជំហររបស់ខ្លួនលើវោហាសាស្រ្តពន្ធដាក់ចិន ដោយលើកឡើងថា ពន្ធខ្ពស់ៗរវាងប្រទេសទាំង២ គ្មាននិរន្តរភាព និងមិនផ្ដល់ប្រយោជន៍ឱ្យភាគីណាមួយនោះទេ។ មន្រ្តីអាមេរិកនិយាយដូច្នេះ ដោយបន្ទរនូវអ្វីដែលចិនបានព្រមាននាពេលកន្លងមកថា គ្មាននរណាម្នាក់ឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មឡើង។
រាប់តាំងពីឡើងកាន់អំណាចមក លោក ត្រាំ បានដាក់ពន្ធជាបន្តបន្ទាប់លើទំនិញនាំចូលពីចិន សរុបប្រមាណ ១៤៥ ភាគរយ។ ចិនឆ្លើយតបវិញជាបន្តបន្ទាប់ដូចគ្នា ដោយដាក់ពន្ធសរុប ១២៥ ភាគរយ លើទំនិញរបស់សហរដ្ឋអាមេរិក៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


