ព័ត៌មានអន្ដរជាតិ
ការវិវឌ្ឍសំខាន់ៗនៅក្នុងកិច្ចចរចានុយក្លេអ៊ែរអាមេរិក-អ៊ីរ៉ង់
គិតត្រឹមថ្ងៃទី២៣ខែមេសាឆ្នាំ២០២៥នេះ ការវិវឌ្ឍគួរឲ្យកត់សម្គាល់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងកិច្ចចរចាដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក មានដូចជា៖
កិច្ចចរចានុយក្លេអ៊ែរអាមេរិក-អ៊ីរ៉ង់ដែលកំពុងដំណើរការ
កិច្ចចរចានុយក្លេអ៊ែរដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងឈានទៅរកការពិភាក្សា «កម្រិតអ្នកជំនាញ» ដែលបង្ហាញពីការផ្លាស់ប្តូរឆ្ពោះទៅរកជំនួបបច្ចេកទេសលម្អិតបន្ថែមទៀត។ កិច្ចពិភាក្សាកម្រិតអ្នកជំនាញនេះ ដើមឡើយគ្រោងនឹងធ្វើឡើងដំបូងក្នុងថ្ងៃពុធនេះ តែត្រូវបានពន្យារពេលទៅថ្ងៃសៅរ៍ទី២៦ខែមេសាវិញ ដើម្បីឲ្យស្របទៅនឹងជុំទីបីនៃការពិភាក្សាការទូតកម្រិតខ្ពស់នៅក្នុងប្រទេសអូម៉ង់។
ការប្រជុំលើកមុន ដែលបានធ្វើឡើងនៅទីក្រុងរ៉ូមកាលពីថ្ងៃទី១៩ខែមេសា អាចចាត់ទុកថាទទួលបានផ្លែផ្កាល្អ ដោយភាគីទាំងពីរបង្ហាញពីសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នចំពោះការឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ។
ឆន្ទៈអ៊ីរ៉ង់សម្រាប់កិច្ចព្រមព្រៀង
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ទីក្រុងតេហេរ៉ង់ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អ៊ីរ៉ង់បានស្នើផែនការបីដំណាក់កាល ដើម្បីកំណត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដូចទៅអ្វីដែលធ្លាប់ធ្វើកាលពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ (JCPOA) ដែលទាក់ទងនឹងការបន្ធូរបន្ថយការរឹតត្បិតសេដ្ឋកិច្ច។
ទណ្ឌកម្មថ្មីរបស់អាមេរិកលើអ៊ីរ៉ង់
នៅក្នុងពេលដំណាលគ្នានេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្មថ្មី ដែលផ្តោតលើមហាសេដ្ឋីហ្គាសម្នាក់របស់អ៊ីរ៉ង់ រួមទាំងកូនប្រុសរបស់គាត់ និងបណ្តាញក្រុមហ៊ុនដែលពាក់ព័ន្ធ។ វិធានការនេះ មានគោលបំណងដាក់សម្ពាធបន្ថែមលើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ មុនពេលការចរចានាពេលខាងមុខ។
ការចូលរួមក្នុងតំបន់ និងអន្តរជាតិ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាមួយព្រះអង្គម្ចាស់ Haitham bin Tariq Al Said នៃប្រទេសអូម៉ង់ ក្នុងអំឡុងទស្សនកិច្ចរបស់ស្តេចស៊ុលតង់ទៅកាន់ទីក្រុងមូស្គូ។ រុស្ស៊ីបានបង្ហាញការគាំទ្រចំពោះកិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់ដែលកំពុងបន្ត ហើយកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។
កិច្ចពិភាក្សាកម្រិតអ្នកជំនាញនាពេលខាងមុខនៅក្នុងប្រទេសអូម៉ង់ ត្រូវគេរំពឹងថានឹងស្វែងយល់ពីទិដ្ឋភាពបច្ចេកទេសនៃសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដកទណ្ឌកម្មដ៏មានសក្តានុពល។ អ្នកសង្កេតការណ៍កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមដានថាតើការពិភាក្សាទាំងនេះអាចត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងជាថ្មី ដែលដោះស្រាយកង្វល់របស់ភាគីទាំងពីរបានដែរឬក៏អត់៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


