ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីអ៊ីរ៉ង់ ធ្វើដំណើរទៅចិន មុនកិច្ចប្រជុំនុយក្លេអ៊ែរលើកទីបីជាមួយអាមេរិក
ប្រទេសចិនបានប្រកាសជាផ្លូវការថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងនាថ្ងៃពុធទី២៣ខែមេសាឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃទំនាក់ទំនងការទូតកាន់តែស៊ីជម្រៅរវាងប្រជាតិទាំងពីរ ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា និងការចរចានុយក្លេអ៊ែរ។

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបទេសចិន បានលើកឡើងថា ភាគីទាំងពីរនឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្តៅអន្តរជាតិ និងក្នុងតំបន់ ដែលជាកង្វល់រួម។
ទីក្រុងប៉េកាំងបានដាក់ខ្លួនជាអ្នកសម្រុះសម្រួលដ៏សំខាន់នៅមជ្ឈិមបូព៌ា ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំមុន។ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងពង្រឹងការគាំទ្ររបស់ចិនចំពោះដំណោះស្រាយការទូត និងពហុភាគីនិយមក្នុងកិច្ចការពិភពលោក។
ជាការកត់សម្គាល់ សេចក្តីប្រកាសអំពីដំណើរទស្សនកិច្ចនេះ បានធ្វើឡើងមុនកិច្ចចរចានុយក្លេអ៊ែរលើកទីបីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍សប្ដាហ៍នេះក្នុងប្រទេសអូម៉ង់។
គួរបញ្ជាក់ថា មុនកិច្ចប្រជុំនុយក្លេអ៊ែរលើកទីពីរសប្ដាហ៍មុន អ៊ីរ៉ង់ក៏បានចាត់ឲ្យលោក Araghchi ធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីផងដែរ។ កាលណោះ លោក Araqchi បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា៖ «ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ យើងតែងតែមានការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយមិត្តចិន និងរុស្ស៊ី»៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ផ្ញើសំបុត្រឲ្យ ពូទីន មុនកិច្ចប្រជុំនុយក្លេអ៊ែរលើកទីពីរជាមួយអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


