ព័ត៌មានជាតិ
មិនពេញចិត្តតម្លៃទូទាត់សំណងធានារ៉ាប់រង អាចប្តឹងមកនិយ័តករធានារ៉ាប់រងកម្ពុជា
តាមការបញ្ជាក់ពីអគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់សេវាធានារ៉ាប់រង អាចដាក់ពាក្យបណ្តឹងមកនិយ័តករធានារ៉ាប់រងកម្ពុជាករណីមិនពេញចិត្តលើការផ្តល់សេវា ឬការដោះស្រាយសំណងណាមួយមិនសមស្របលើការទូទាត់ប្រើប្រាស់សេវាធានារ៉ាប់រង។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានថ្លែងថា ក្រោយការដាក់ឲ្យអនុវត្តតាំងពីឆ្នាំ ២០២២ និយ័តករធានារ៉ាប់រងកម្ពុជា ទទួលបានពាក្យបណ្តឹងជាច្រើនលើការប្រើប្រាស់សេវាធានារ៉ាប់រង ហើយក៏បានដោះស្រាយជាបន្តបន្ទាប់។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា
លោកថា និយ័តករធានារ៉ាប់រងកម្ពុជាប្រើប្រាស់យន្តការ ដោយមានទទួលនិងដោះស្រាយបណ្តឹងតវ៉ាដោយផ្ទាល់ និងក៏អាចដាក់ពាក្យបណ្តឹងតាមអនឡាញបានផងដែរ។
ក្នុងនាមជានិយ័តករ ការដោះស្រាយបណ្តឹងត្រូវមើលទាំងសងខាងទាំងក្រុមហ៊ុននិងអតិថិជន។ នេះបើតាមលោក លោក ប៊ូ ច័ន្ទភីរូ។
បើតាមលោក ប៊ូ ច័ន្ទភីរូ ធានារ៉ាប់រងជាកិច្ចសន្យាចងភ្ជាប់ជាមួយលក្ខខណ្ឌ ដែលត្រូវអនុវត្តទាំងអ្នកទិញនិងអ្នកលក់។
លោកបានលើកពីបណ្តឹងមួយចំនួនមានពាក់ព័ន្ធការផ្តល់សេវារបស់ក្រុមហ៊ុនធានារ៉ាប់រង និងករណីខ្លះក៏ពាក់ព័ន្ធអតិថិជនដែលមិនបានយល់ពីការប្រើប្រាស់សេវាធានារ៉ាប់រងឲ្យបានត្រឹមត្រូវ។
លោក ប៊ូ ច័ន្ទភីរូ បានក្រើនរំលឹកថា បើករណីអតិថិជនមិនសប្បាយចិត្តលើការផ្តល់សេវា ឬការដោះស្រាយមិនសមស្របអាចប្តឹងមកនិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់និងបង្កើនគុណភាពសេវាធានារ៉ាប់រងក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


