ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Pfizer ដាក់ពាក្យសុំការអនុម័តវ៉ាក់សាំងកូវីដក្នុងប្រទេសមួយនៅអាស៊ីខាងកើត
ក្រុមហ៊ុនផលិតឱសថ Pfizer បាននិយាយនៅថ្ងៃសុក្រ ទី១៨ ខែធ្នូ នេះថា ខ្លួនបានដាក់ពាក្យស្នើសុំការយល់ព្រមនៅក្នុងប្រទេសជប៉ុននូវវ៉ាក់សាំងកូវីដ ១៩ របស់ខ្លួន ខណៈដែលវ៉ាក់សាំងរបស់ក្រុមហ៊ុនមួយនេះត្រូវបានប្រើប្រាស់រួចហើយនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។
រដ្ឋាភិបាលជប៉ុនមានកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុន Pfizer សម្រាប់វ៉ាក់សាំងចំនួន ១២០ លានដូសដែលផលិតដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ។

ក្រុមហ៊ុន Pfizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់ពាក្យសុំទៅក្រសួងសុខាភិបាលជប៉ុនរួមជាមួយការផ្តល់ព័ត៌មានស្តីពីការធ្វើតេស្តដែលខ្លួនបានអនុវត្តរហូតមកដល់ពេលនេះ ។
ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក Katsunobu Kato បានប្រាប់សន្និសីទសារព័ត៌មានមុនពេលការប្រកាសរបស់ក្រុមហ៊ុន Pfizer ថា ប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំងគឺជាអាទិភាព ។

លោកបានបន្ថែមទៀតថា ប្រទេសជប៉ុនសង្ឃឹមថាប្រជាជនទាំងអស់របស់ខ្លួននឹងទទួលបានការចាក់វ៉ាក់សាំងនៅឆមាសទីមួយនៃឆ្នាំក្រោយ ហើយរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងសម្រាប់ការរៀបចំឲ្យបានត្រឹមត្រូវដើម្បីអនុវត្ត ។
គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បានប្រកាសពីប្រសិទ្ធភាពក្នុងការការពារមនុស្សពីការឆ្លងជំងឺកូវីដ ១៩ ចំនួន ៩៥ ភាគរយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


